មិនធម្មតា ការ៉េមថ្លៃជាងគេលើពិភពលោក ជាង ៦០០០ ដុល្លារជាប់កំណត់ត្រា Guinness
តើអ្នកចូលចិត្តការ៉េមដែរទេ? ថ្ងៃនេះ Japo នឹងណែនាំការ៉េមដែលមានតម្លៃថ្លៃជាងគេនៅជប៉ុន ជាង ៦០០០ ដុល្លារ។ បើតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី ២២ ខែឧសភាព ការ៉េមខាងលើនេះត្រូវបានផលិតដោយក្រុមហ៊ុនការ៉េមជប៉ុន Cellato ។
ការ៉េមមួយមុខនេះគេហៅថា Byakuya (“រាត្រីពណ៌ស” ជាភាសាជប៉ុន) ត្រូវបានកំណត់ត្រា Guinness ទទួលស្គាល់ជា “ការ៉េមថ្លៃជាងគេលើពិភពលោក” កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ ។
ការ៉េម Byakuya មួយឈុតមានតម្លៃ ៨៨០.០០០ យ៉េន (៦.៦៩៦ ដុល្លារ) ។ មូលហេតុដែលការ៉េមនេះមានតម្លៃថ្លៃព្រោះថា មានស្លឹកមាសដែលអាចបរិភោគបាន ឈីស Parmigiano Reggiano និងសំណល់ស្រា Sake ។
ជាពិសេស ក្នុងគ្រឿងផ្សំមានផ្សិតស Alba ជាប្រភេទផ្សិតថ្លៃជាងគេលើពិភពលោក ហើយដែលគេចាត់ទុកជាគ្រឿងផ្សំថ្លៃ។
ការ៉េមដែលថ្លៃជាងគេលើពិភពលោក។ រូបភាព៖ Cellato
អ្នកនាំពាក្យរបស់ Cellato បានប្រាប់ Guinness ថា “យើងចំណាយពេលជាង ១ ឆ្នាំកន្លះដើម្បីសាកល្បង និងមានកំហុសជាច្រើន ទើបបង្កើតបានរសជាតិដែលល្អ” ។ ដោយបន្ថែមថា ក្រុមហ៊ុនផលិតការ៉េមកំពុងត្រៀមគម្រោងដាក់លក់ប្រភេទការ៉េមដែលមានរសជាតិផ្សេងទៀត រួមទាំងគ្រឿងផ្សំដូចជាស្រាសំប៉ាញ និងពងត្រី Caviar ។
https://twitter.com/GWR/status/1659137501607645186?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1659137501607645186%7Ctwgr%5Ec68ed0cbb1af9ff31fd1c66955d35a6fac18e0c5%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.straitstimes.com%2Fasia%2Feast-asia%2Flavish-scoop-world-s-most-expensive-ice-cream-in-japan-costs-more-than-8500
ក្រុមហ៊ុន Cellato បានពឹងលោក Tadayoshi Yamada ជាប្រធានចុងភៅរបស់ RiVi ដែលជាភោជនីយដ្ឋានល្បីខាងផ្នែករួមបញ្ចូលគ្រឿងផ្សំអឺរ៉ុប និងជប៉ុននៅ Osaka ដើម្បីផលិតចេញជាការ៉េម Byakuya ។
ប្រសិនបើទទួលការកម្ម៉ង់នៅឆ្ងាយ ក្នុងប្រទេសជប៉ុន ក្រុមហ៊ុន Cellato នឹងដឹកជញ្ជូនការ៉េមតាមអាកាស ដោយក្លាសេដើម្បីរក្សារសជាតិ។
ម្យ៉ាងវិញទៀត Cellato ក៏មានលក់ការ៉េមដែលមានតម្លៃថោកជាងគឺ Starry Night ដែលផលិតចេញពីផ្សិតខ្មៅ និងសូកូឡាក្នុងតម្លៃ ១ ម៉ឺនយ៉េន (៧៣ ដុល្លារ) ។
ប្រភព៖ The Straits Times