ភាព​អ៊ូអរ​នៃ​ពិធី​បុណ្យ​នៅ Asakusa ​ត្រឡប់​មក​​វិញ​ហើយ បន្ទាប់​ពី​​ផ្អាក​​​អស់​រយៈ​ពេល ៤ ឆ្នាំ

នៅតំបន់ Asakusa ទីក្រុងតូក្យូទាក់ទាញមនុស្សជាច្រើនមកទស្សនាពិធីបុណ្យប្រពៃណី បន្ទាប់ពីផ្អាកអស់រយៈពេល ៤ ឆ្នាំ។

ពិធីបុណ្យ Sanja Matsuri ជាពិធីបុណ្យប្រចាំឆ្នាំដែលប្រារព្ធធ្វើឡើងនាចុងសប្តាហ៍ទីបី នៃខែឧសភា នៅខណ្ឌ Asakusa ។ ពិធីបុណ្យ​​នេះ​​មាន​​ប្រវត្តិ​​រាប់​​សតវត្ស​​មក​​ហើយ សម្រាប់​ទទួល​ស្វាគមន៍រដូវ​ក្តៅ។ ពិធីបុណ្យមានរយៈពេល ៣ ថ្ងៃ ក្នុង​នោះ​ពិធីបុណ្យ​សំខាន់​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ជាមួយនឹងពិធីដង្ហែទីសក្ការបូជាតូចដែលគេហៅថា “mikoshi”

នៅសម័យ Edo (១៦០៣-១៨៦៨) នេះជាពិធីបុណ្យដែលពេញនិយម ចំណុចពិសេសនៃពិធីបុណ្យនេះគឺក្បួនដង្ហែ mikoshi ត្រូវ​បាន​អ្នក​ស្រុក​សែង​ដើរ​តាម​តំបន់​ប្រាសាទ Asakusa ។

គ្រែស្នែងទាំង ៣ ត្រូវបានសែងចេញពីប្រាសាទ Asakusa ពីព្រលឹម។ 

នេះជាលើកដំបូងហើយដែលក្បួនដង្ហែត្រូវបានរៀបចំឡើងយ៉ាងពេញលេញតាមប្រពៃណី បន្ទាប់ពីជំងឺកូវីដ ១៩ រាត​ត្បាត។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: