តារា​សម្តែង Ichikawa Ennosuke សន្លប់​ក្នុង​ទូ​សម្លៀក​បំពាក់ ចំណែឯ​ឪពុក​ម្តាយ​ស្លាប់​បាត់​បង់​ជីវិត

ហេតុ​ការណ៍នេះកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានផ្សាយព័ត៌មាន លោក Ichikawa Ennosuke ត្រូវចោទប្រកាន់ពីបទរំលោភអំណាច និងបៀតបៀនផ្លូវភេទបុគ្គលិកជាច្រើននាក់។

តារាសម្តែង Ichikawa Ennosuke ។ រូបភាព៖ Nikkei

តារាសម្តែង លោក Ichikawa Ennosuke ត្រូវបញ្ជូនចូលមន្ទីរពេទ្យកាលពីថ្ងៃទី ១៨ ខែឧសភា បន្ទាប់ពីអ្នកគ្រប់គ្រង​ឃើញ​គាត់ដួលសន្លប់ក្នុងទូសម្លៀកបំពាក់នៅផ្ទះក្នុងទីក្រុងតូក្យូ យោងតាមសារព័ត៌មាន Japan Times ។ ប៉ូលិស​​ជប៉ុន​​សង្ស័យ​​ថា​​តារា​​សម្ដែង​​រូប​​នេះ​​ព្យាយាម​​ធ្វើ​អត្តឃាត។

លោក Ichikawa Ennosuke ត្រូវបានរកឃើញក្នុងទូដាក់សម្លៀកបំពាក់នៅផ្ទះរបស់គាត់។ នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​​​បាន​រក​ឃើញ​សំបុត្រ​បណ្តាំ​ដែល​មាន​ឈ្មោះរបស់តារាសម្តែងប្រុស។ តាមប្រភពព័ត៌មានបានអោយដឹង លោក Ennosuke ស្ថិត​​​ក្នុង​​​ស្ថាន​ភាព​​​សន្លប់​​ពេល​​ត្រូវ​​​គេ​ប្រទះ​​ឃើញ។

សាកសពឪពុកម្តាយរបស់លោក Ennosuke មិនមានរបួសខាងក្រៅរាងកាយនោះទេ ពួកគាត់ត្រូវបានគេរកឃើញនៅជាន់ទីពីរ។

ករណីនេះកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានផ្សាយព័ត៌មាន លោក Ennosuke ត្រូវចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងករណីរំលោភអំណាច និងបៀតបៀនផ្លូវភេទ រួមមានតារាសម្តែង និងបុគ្គលិករោងមហោស្រព Meijiza ជា​កន្លែង​ដែល​តារា​សម្តែង​ធ្វើ​ការ។

រោងមហោស្រព Meijiza បានលុបចោលកម្មវិធីសម្តែងនៅរសៀលថ្ងៃទី ១៨ ខែឧសភា ដែលលោក Ennosuke សម្តែង​តួឯក។ បុគ្គលិកដែលទទួលបន្ទុកការសម្តែងបាននិយាយថា តំណាង​របស់លោក Ennosuke មុននោះបានប្រាប់​ថា តារា​សម្តែង​មិនស្រួលខ្លួន និងមិនអាចសម្តែងបាន។

លោក Ennosuke ជា​តារា​សម្ដែង​ដ៏​ល្បី​មួយរូបខាងផ្នែកសិល្បៈប្រពៃណី​ជប៉ុន Kabuki ។ តារា​សម្ដែង​រូប​នេះ​ក៏​ត្រូវ​បាន​​គេ​​ស្គាល់​​ច្រើន​តាម​រយៈ​​កម្ម​វិធី​​ទូរទស្សន៍​ផង​ដែរ។

ប្រភព៖ Zing News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: