វិទ្យាល័យជប៉ុនមួយកន្លែងបិទសាលាដោយសារជំងឺគ្រុនផ្តាសាយឆ្លងរហូតដល់ទៅ ៤៩១ នាក់
នៅសាលាវិទ្យាល័យមួយក្នុងទីក្រុង Miyazaki ភាគនិរតីប្រទេសជប៉ុន ត្រូវបិទទ្វារជាបណ្តោះអាសន្ន ដោយសារជំងឺគ្រុនផ្តាសាយឆ្លងរីករាលដាលយ៉ាងខ្លាំងក្នុងចំណោមមនុស្សចំនួន ៤៩១ នាក់។
រូបភាព៖ NHK
កាលពីថ្ងៃអង្គារ សរុបសិស្សចំនួន ៤៧៦ នាក់ និងបុគ្គលិកសាលាចំនួន ១៥ នាក់ ត្រូវបានបញ្ជាក់ថាឆ្លងជំងឺផ្តាសាយ។ សាលាបានអោយដឹង សិស្សមួយចំនួនចាប់ផ្តើមមានរោគសញ្ញាដូចជាគ្រុនក្តៅខ្លាំង និងក្អក កាលពីថ្ងៃទី ៩ ខែឧសភា។ ទោះបីជាមិនមានករណីធ្ងន់ ប៉ុន្តែសាលាបានសម្រេចចិត្តបិទរយៈពេល ៨ ថ្ងៃ ដោយចាប់ពីថ្ងៃច័ន្ទ។
កាលពីចុងសប្តាហ៍មុន សាលាបានរៀបចំមហោស្រពកីឡា ដូច្នេះសិស្សត្រូវបានបែងចែកអោយធ្វើការជាក្រុម រួមទាំងការហាត់សមសម្រាប់ព្រឹត្តិការណ៍ផងដែរ។
ម្សិលមិញ លោក Kiyoyama Tomonori អភិបាលក្រុង Miyazaki បានជំរុញឱ្យបុគ្គលិក និងសិស្សានុសិស្សអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺ ដូចជាឈប់សម្រាកពេលមានអារម្មណ៍ថាមិនស្រួលខ្លួន។
ប្រភព៖ NHK