​ចាប់​​ពី​​ខែ​​មិថុនា​​តទៅ​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ជប៉ុន​នឹង​ឡើង​ថ្លៃ

រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័តសំណើ​ដំឡើង​ថ្លៃអគ្គិសនី​របស់​ក្រុមហ៊ុន​ថាមពល​ធំៗ កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា ដូច្នេះ​មាន​ន័យ​ថា ចាប់ពីខែមិថុនាតទៅ ប្រជាជនដែលរស់នៅក្នុងប្រទេសជប៉ុនត្រូវបង់ថ្លៃអគ្គិសនីច្រើនជាងមុន។ ការដំឡើងថ្លៃអតិបរមាជិត ៤០% នៃតម្លៃអគ្គិសនីសព្វថ្ងៃ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Nishimura Yasutoshi បាននិយាយថា “យើងបានគណនាតម្លៃអគ្គិសនីឡើងវិញ បន្ទាប់ពីបានពិចារណាយ៉ាងយកចិត្តទុកដាក់លើតម្លៃប្រេងឥន្ធនៈថ្មីៗនេះ និងកត្តាផ្សេងៗទៀត ដូចជាប្រាក់​ខែ​របស់​កម្មករ” ។

រូបភាព៖ TEPCO

ចំពោះការដំឡើងថ្លៃសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃត្រូវ​ទទួល​បាន​ការ​យល់ស្រប​ពី​រដ្ឋាភិបាល។ ក្រុមហ៊ុនអគ្គិសនីទាំង ៧ (រួមទាំងក្រុមហ៊ុនអគ្គិសនី Tokyo) បានស្នើសុំរដ្ឋាភិបាលអនុញ្ញាតឱ្យដំឡើងថ្លៃអគ្គិសនី។ ក្រុមហ៊ុនទាំងនេះនិយាយ​ថា ពួកគេកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតម្លៃឧស្ម័នធម្មជាតិដែលប្រើសម្រាប់ផលិតថាមពល​​អគ្គិសនីឡើង​​ថ្លៃ។ តម្លៃអគ្គិសនីកើនឡើងជាមធ្យមពី ១៥% ហើយប្រែប្រួលអាស្រ័យលើគោលការណ៍របស់ក្រុមហ៊ុន​ថាមពល​នីមួយៗ។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: