គ្រោះថ្នាក់ដ៏រន្ធត់បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់បន្ទាប់ពីរថយន្តស្ទូចប្រឡាប់សង្កត់ឡាន
យោងតាមប៉ូលិស និងអ្នកពន្លត់អគ្គីភ័យ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កាលពីថ្ងៃអង្គារ បន្ទាប់ពីរថយន្តស្ទូចចល័តមួយបានក្រឡាប់ ហើយបុកឡានក្បែរនោះនៅការដ្ឋានសំណង់ក្នុងសង្កាត់ Shinagawa ទីក្រុងតូក្យូ។
ពួកគេបាននិយាយថា ជនរងគ្រោះទាំងពីរនាក់ជាកម្មករសំណង់ខ្ទង់ ៥០ ឆ្នាំ។ បុរសម្នាក់ស្លាប់ជាប់ក្នុងឡានដឹកទំនិញដែលចតនៅការដ្ឋានសំណង់ ខណៈដែលបុរសម្នាក់ទៀតជាប់ក្នុងឡានដឹកទំនិញដែលចតនៅផ្លូវខាងក្រៅ។
រូបភាពថតចេញពីឧទ្ធម្ភាគចក្ររបស់ Kyodo News នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ បានបង្ហាញថា រថយន្តស្ទូចចល័តបានក្រឡាប់នៅសង្កាត់ Shinagawa ទីក្រុងតូក្យូ។ រូបភាព៖ Kyodo
អ្នកបញ្ជារថយន្តស្ទូចមានអាយុជាង ៥០ ឆ្នាំ មិនមានរបួសក្នុងហេតុការណ៍នេះទេ។ ប៉ូលិសនាំពាក្យអ្នកបើករថយន្តស្ទូចបាននិយាយថា “រថយន្តស្ទូចបាត់បង់លំនឹងពេលលើក និងរំកិលប្រដាប់ចូក” ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៩ៈ៤៥ នាទីព្រឹក នៅពេលដែលមានកម្មករច្រើនជុំវិញ។ ប៉ូលិសបាននិយាយថា នៅពេលនោះមិនមានអ្នកត្រួតពិនិត្យនៅកន្លែងនោះទេ។
ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើករណីនេះ ដែលអាចចាត់ទុកជាករណីធ្វេសប្រហែសបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួស។
ការដ្ឋានសំណង់ស្ថិតនៅតំបន់លំនៅដ្ឋាន ដែលមានចម្ងាយពីស្ថានីយ៍ JR Omori ប្រហែល ៨០០ ម៉ែត្រនៅភាគពាយព្យ។ អ្នកពន្លត់អគ្គិភ័យបានឃើញការប្រើប្រាស់ម៉ាសុីនធុនធ្ងន់សម្រាប់លើកសន្ទូច។
ប្រភព៖ Kyodo News