តារាម៉ូដែលជប៉ុនដ៏ស្រស់ស្អាត Ruriko Kojima បានសម្រេចចិត្តរៀបការ
តារាម៉ូដែលជប៉ុន Ruriko Kojima បានផ្អាកសកម្មភាពខាងវិស័យសិល្បៈកាលពីខែកុម្ភៈ កញ្ញាបានសម្រេចចិត្តរៀបការ ដោយត្រៀមទៅប្រទេសចិនបន្តការសិក្សា និងធ្វើការ។
នៅថ្ងៃទី ១៦ ខែឧសភានេះ Sanspo បានអោយដឹងថា តារាម៉ូដែល Ruriko Kojima បានចុះឈ្មោះរៀបអាពាហ៍ពិពាហ៍ដោយស្ងាត់ជាមួយនឹងមិត្តប្រុសដែលជាអ្នកជំនួញកាលពីខែមីនា។ ស្រីស្អាតបានរៀបការក្រោយពេលចាកចេញពីក្រុមហ៊ុនគ្រប់គ្រងបាន ១ ខែ ដោយមានបំណងផ្លាស់ទៅប្រទេសចិនដើម្បីសិក្សា និងធ្វើការ។ តារាម៉ូដែល Ruriko Kojima បានណែនាំស្វាមីជាមួយមិត្តភ័ក្តិ និងមិត្តរួមការងារ ប៉ុន្តែមិនទាន់ប្រកាសជាសាធារណៈឡើយ។
យោងតាម Bunshun ស្វាមីរបស់តារាម៉ូដែលឈ្មោះ Kota Kitamura ជាប្រធាន និងនាយកតំណាងក្រុមហ៊ុនជំនាញខាងផ្នែកសូណា ដោយផ្តល់សេវាកម្មបច្ចេកទេសសម្រាប់កន្លែងជ្រោះទឹកក្តៅនៅប្រទេសជប៉ុន ចិន។ អ្នកជំនួញ Kota Kitamura មានអាយុតិចជាងតារាម៉ូដែល Ruriko Kojima ២ ឆ្នាំ។
តារាម៉ូដែល Ruriko Kojima បានរៀបការ។ រូបភាព៖ Yahoo Japan
Sanspo បានទាក់ទងទៅតារាម៉ូដែល Ruriko Kojima ប៉ុន្តែនាងបដិសេធមិនឆ្លើយរឿងរៀបអាពាហ៍ពិពាហ៍។ តារាម៉ូដែលបានបន្តទៀតថា “នេះជារឿងឯកជន មិនគួរចែករំលែកទេ ខ្ញុំសុំទោស” ។
តារាម៉ូដែល Ruriko Kojima កើតនៅឆ្នាំ ១៩៩៣ ជាតារាម៉ូដែលដ៏ល្បីមួយរូបដែលមានសម្រស់ស្រស់ស្អាត និងទាក់ទាញ។ នៅឆ្នាំ ២០២០ កញ្ញា Ruriko Kojima ត្រូវគេរិះគន់យ៉ាងខ្លាំងព្រោះមានទំនាក់ទំនងស្នេហាជាមួយវិចិត្រករ Yasuhisa Hara ។ បុរសម្នាក់នេះមានអាយុច្រើនជាងកញ្ញា Ruriko Kojima ដល់ទៅ ១៩ ឆ្នាំ ដែលមានប្រពន្ធ និងកូន ៣ នាក់។
ក្រោយពេលរឿងអាស្រូវបែកធ្លាយ លោក Yasuhisa Hara បានលែងលះជាមួយភរិយា ដើម្បីទាក់ទងនឹងតារាម៉ូដែលជាផ្លូវការ ប៉ុន្តែមួយឆ្នាំក្រោយមកពួកគេបែកគ្នា មូលហេតុដោយសារនៅឆ្ងាយពីគ្នា មិនសូវបានជួបគ្នាញឹកញាប់។
ប្រភព៖ Zing News