សាហាវ​ព្រៃ​ផ្សៃ​ណាស់ បុរស​អូសាកា​ម្នាក់​ត្រូវ​​ចាប់​ខ្លួន​​ពី​​បទ​​កាប់​​សម្លាប់​ម្តាយ

អូសាកា – ប៉ូលិសបានឱ្យដឹង បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទកាត់កម្តាយរបស់គាត់ដោយកាំបិតផ្ទះបាយ និង​ត្រូវ​ចាប់​ខ្លួន។

ឡានប៉ូលិស (Mainichi/Kazuhisa Soneda)

បុរសឈ្មោះ Hiroyuki Kotani អាយុ ៥៤ ឆ្នាំត្រូវបានចាប់ខ្លួន ដោយសង្ស័យពីបទប៉ុនប៉ងមនុស្សឃាត បន្ទាប់ពីបានវាយដំម្តាយអាយុ ៨២ ឆ្នាំរបស់គាត់ឈ្មោះ Masako នៅផ្ទះក្នុងសង្កាត់ Sumiyoshi ទីក្រុង Osaka វេលាម៉ោងប្រហែល ៨ ព្រឹក ថ្ងៃទី ១៤ ខែឧសភា។ ម្តាយរបស់គាត់ត្រូវបានបញ្ជាក់ថា បានស្លាប់នៅមន្ទីរពេទ្យ។ ប៉ូលិស​នឹង​ដំឡើង​​ការ​​ចោទ​​ប្រកាន់​​ទៅ​​ជា​​ឃាតកម្ម ខណៈដែល​ពួក​គេ​ស៊ើប​អង្កេត​ករណី​នេះ។

យោងតាមប៉ុស្តិ៍ប៉ូលិស Sumiyoshi បានឱ្យដឹងថា Kotani ជាអ្នកដែលកំពុងគ្មានការងារធ្វើ បានទៅ​ដល់ប៉ុស្តិ៍ប៉ូលីស​នៅជិតផ្ទះ​នា​វេលា​ម៉ោង​ប្រហែល ៨ៈ៣០ នាទីព្រឹកថ្ងៃដដែល ដោយកាន់លើដៃកាំបិតផ្ទះបាយដែលមានប្រឡាក់​ឈាម​មានប្រវែង​ប្រហែល ១៥ សង់ទីម៉ែត្រ។ ក្រោយមក ប៉ូលិសបានប្រទះឃើញម្តាយរបស់គាត់ដេកលើថ្លុកឈាមក្នុងបន្ទប់។

យោងតាមប៉ូលិស Kotani និងម្តាយ​របស់​គាត់​រស់នៅ​ជាមួយ​គ្នា​នៅផ្ទះ។ ក្រុម​ស៊ើបអង្កេតកំពុង​ពិនិត្យ​មើល​មូល​ហេតុ​​​ដែល​​​គាត់​​​ធ្វើ​​បែប​​នេះ។

ប្រភព៖ Mainichi

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: