មនុស្ស​មួយ​ចំនួន​រង​របួស​ដោយ​សារ​រញ្ជួយ​ដី​វាយ​ប្រហារ​តំបន់ Tokyo

កាលពីម្សិលមិញ ថ្ងៃទី ១១ ខែឧសភា នៅពេលដែលគ្រប់គ្នាកំពុងតែលង់លក់ រញ្ជួយដីខ្លាំងបានកើតឡើងនៅតំបន់ Tokyo ។ អាជ្ញាធរ​​មូល​ដ្ឋាន​​បាន​អោយ​ដឹង​ថា យ៉ាងហោចណាស់មានមនុស្ស ៨ នាក់រងរបួស។

រញ្ជួយដីបានកើតឡើងនៅភាគខាងត្បូងខេត្ត Chiba និងភាគខាងកើត Tokyo វេលាម៉ោងប្រហែល ៤ៈ១៦ នាទីព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

ទីភ្នាក់ងារឧតុនិយមជប៉ុន

យោងទៅតាមទីភ្នាក់ងារឧតុនិយមជប៉ុន រញ្ជួយដីមានកម្រិត (M) ៥,២ រ៉ិចទ័រ និងស្ថិតនៅជម្រៅ ៤០ គីឡូម៉ែត្រ។ 

អាជ្ញាធរមូលដ្ឋានបានអោយដឹង មានមនុស្ស ៨ នាក់នៅខេត្ត Chiba និង Kanagawa រងរបួសស្រាល។ ម្យ៉ាងវិញទៀត អាជ្ញាធរក៏បានប្រកាសប្រាប់ប្រជាជននៅតំបន់ដែលទើបតែកើតមានរញ្ជួយដី ត្រូវប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​​រញ្ជួយ​​ដី។

អ្នកស្រី Kamaya Noriko ​បុគ្គលិក​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុនបាននិយាយថា ហានិភ័យផ្ទាំងថ្មធ្លាក់ និងបាក់ស្រុត​ដី​នៅ​តំបន់​​កើត​មាន​​រញ្ជួយ​ដី​ខ្លាំង។ អ្នកស្រីបានរំលឹកថា នៅ​សប្តាហ៍​ក្រោយ​អាច​នឹង​មាន​ការ​រញ្ជួយ​ដី​កម្រិត ៥+ ក្នុងតំបន់​ទើប​តែ​កើត​មាន​រញ្ជួយដី។

អ្នកជំនាញម្នាក់ទៀតក៏បានរំលឹកផងដែរថា នៅសប្តាហ៍ក្រោយអាចនឹងកើតមានរញ្ជួយដីក្នុងកម្រិតប្រហាក់ប្រហែល​​នឹង​​​រញ្ជួយ​​ដី​​ដែល​​បាន​វាយ​ប្រហារ​ខេត្ត Chiba កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: