រន្ធត់ចិត្តក្រោយករណីក្មេងស្រីជំទង់ម្នាក់ស្លាប់បន្ទាប់ពីត្រូវមិត្តប្រុសវាយធ្វើបាប
ប៉ូលិសខេត្ត Osaka បានចាប់ខ្លួនបុរសអាយុ ២២ ឆ្នាំម្នាក់ ដោយសង្ស័យថាបានសម្លាប់មិត្តស្រីរបស់ខ្លួន។
ប៉ូលិសចាប់ខ្លួនបុរសម្នាក់នៅ Osaka ដោយសង្ស័យថាបានសម្លាប់មិត្តស្រីរបស់ខ្លួន។ រូបភាព៖ FNN
នៅវេលាម៉ោង ១៨ៈ៤៥ នាទី ថ្ងៃទី ៩ ខែឧសភា បុរសឈ្មោះ Motoko Yamanaka ហៅរថយន្តសង្គ្រោះបន្ទាន់ ព្រោះតែឃើញមិត្តស្រីលែងដកដង្ហើម រីឯរាងកាយត្រជាក់។ នៅពេលដែលបុគ្គលិកមន្ទីរពេទ្យមកដល់ នារីនោះកំពុងដេកនៅលើគ្រែ នាងត្រូវបានបញ្ជាក់ថាបានស្លាប់។
អាជ្ញាធរជប៉ុនមិនបានបញ្ចេញអត្តសញ្ញាណជនរងគ្រោះនោះទេ ប៉ុន្តែបានបង្ហើបថានាងជាអនីតិជន។ Yamanaka និងជនរងគ្រោះរស់នៅជាមួយគ្នាក្នុងអគារខុនដូនៅទីក្រុង Izumisano ខេត្ត Osaka ។
ក្រោយមកបុគ្គលិកមន្ទីរពេទ្យបានរាយការណ៍ប្រាប់ប៉ូលិស។ បើតាមសមត្ថកិច្ច នៅលើមុខ ដៃ និងពោះរបស់ជនរងគ្រោះមានស្នាមជាំ។ អាជ្ញាធរបាននិយាយថា នឹងធ្វើកោសល្យវិច័យសពដើម្បីកំណត់ពីមូលហេតុស្លាប់។
ប៉ូលិសបានចាប់ខ្លួន Yamanaka ដែលមានមុខរបរសេរី ដោយសង្ស័យថាបានសម្លាប់មិត្តស្រីរបស់ខ្លួន។ Yamanaka បានសារភាពថា គាត់ចេញទៅក្រៅតាំងពីព្រឹកព្រលឹម នៅពេលត្រឡប់មកផ្ទះវិញស្រាប់តែប្រទះឃើញមិត្តស្រីសន្លប់បាត់ស្មារតី ទើបហៅរថយន្តសង្គ្រោះ។ Yamanaka ក៏បានសារភាពថា ខ្លួនបានវាយមិត្តស្រីប្រហែល ១០ ទៅ ២០ ដងពេលឈ្លោះគ្នានាយប់មុននោះ។
បច្ចុប្បន្នប៉ូលិសកំពុងបន្តស៊ើបអង្កេត។
ប្រភព៖ Japan Today