ក្រុមហ៊៊ុនភេសជ្ជៈ Asahi សាកល្បងម៉ាស៊ីនលក់ភេសជ្ជៈដែលអាចស្រូបយកឧស្ម័ន CO2
ក្រុមហ៊ុនផលិតភេសជ្ជៈជប៉ុនគ្រោងដាក់ដំណើរការម៉ាសុីនលក់ទឹកដោយស្វ័យប្រវត្តិ ដែលសង្ឃឹមថាអាចជួយកាត់បន្ថយការបញ្ចេញបរិមាណកាបូន។ ក្រុមហ៊ុនភេសជ្ជៈ Asahi បានអោយដឹង ម៉ាស៊ីនអាចស្រូបយកឧស្ម័ន CO2 “Carbon dioxide (កាបូនឌីអ៊ុកស៊ីត)” ក្នុងខ្យល់។
ម៉ាស៊ីនលក់ភេសជ្ជៈប្រើសារធាតុដែលផ្ទុកកាល់ស្យូម ហើយអាចស្រូបយកឧស្ម័ន CO2 ក្នុងរង្វង់រហូតដល់ ១ ម៉ែត្រ។ Asahi បានអោយដឹង ម៉ាស៊ីនមួយក្នុងមួយឆ្នាំអាចស្រូបយកបរិមាណ CO2 ដែលស្មើនឹងដើមតាត្រៅចំនួន ២០ ដើម។
ក្រុមហ៊ុនបាននិយាយថា វាជាប្រភេទម៉ាសុីនដំបូងដែលមានមុខងារនេះនៅក្នុងប្រទេសជប៉ុន។
ក្រុមហ៊ុនភេសជ្ជៈ Asahi កំពុងស្រាវជ្រាវរកមធ្យោបាយប្រើប្រាស់ឧស្ម័ន CO2 ដែលប្រមូលបាន ដូចជាការបង្កើតបេតុង ឬជីសម្រាប់ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន។
ក្រុមហ៊ុនគ្រោងនឹងដាក់ឱ្យប្រើសាកល្បងឧបករណ៍នេះចាប់ពីខែមិថុនា។
ប្រភព៖ NHK