ជប៉ុនពង្រឹងការទប់ស្កាត់សកម្មភាពលក់បន្តទំនិញលើកលែងពន្ធ
ជប៉ុនពង្រឹងការដោះស្រាយករណីគេចពន្ធដោយពាក់ព័ន្ធនឹងការលក់បន្តទំនិញលើកលែងពន្ធដែលភ្ញៀវទេសចរណ៍បរទេសទិញនៅប្រទេសជប៉ុន។
ចាប់ពីខែនេះតទៅ អ្នកដែលទិញទំនិញលើកលែងពន្ធពីភ្ញៀវទេសចរណ៍ទៅជប៉ុនត្រូវមានកាតព្វកិច្ចបង់ពន្ធលើការប្រើប្រាស់ ១០% ។
ជនបរទេសដែលមិនរស់នៅក្នុងប្រទេសជប៉ុនមិនចាំបាច់បង់ពន្ធពេលលក់មុខទំនិញដែលយកចេញពីជប៉ុនឡើយ។
ទោះជាយ៉ាងណា មន្ត្រីក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ភ្ញៀវទេសចរណ៍មួយចំនួនដែលបានទិញទំនិញលើកលែងពន្ធក្នុងបរិមាណច្រើន ហើយបញ្ជូនទៅឱ្យក្រុមហ៊ុននៅជប៉ុនលក់បន្តដោយបានប្រាក់មួយចំនួន។
មន្ត្រីក្រសួងបានឱ្យដឹង ក្នុងឆ្នាំសារពើពន្ធដែលកន្លងទៅគយច្រកទ្វារព្រំដែនបានប្រមូលពន្ធពីភ្ញៀវទេសចរណ៍ដែលត្រៀមចាកចេញ ដោយមិនយកតាមទំនិញលើកលែងពន្ធដែលបានទិញ គិតជាប្រាក់សរុបប្រមូលបានចំនួន ២,២ លានយ៉េន (ប្រហែល ១៦,៣ លានដុល្លារ) ។ ទោះជាយ៉ាងណា បើតាមរបាយការណ៍ គយប្រមូលបានត្រឹមតែ ៣% ប៉ុណ្ណោះ។
អាជ្ញាធរសង្ឃឹមថា ការពង្រឹងការអនុវត្តច្បាប់អាចជួយទប់ស្កាត់សកម្មភាពគេចពន្ធបែបនេះ។
ប្រភព៖ NHK