ការស្ទង់​មតិ​បាន​បង្ហាញ​ថា ៤៥% យុវជន​ក្នុង​ប្រទេស​ជប៉ុន​មាន​​គំនិត​​ចង់​​ធ្វើ​អត្តឃាត

ស្ទើរតែ ១/២ មនុស្សមានអាយុពី ១៨ ដល់ ២៩ ឆ្នាំនៅជប៉ុនមានបំណងចង់ធ្វើអត្តឃាត នេះបើតាមការស្ទង់មតិដែលត្រូវបានប្រកាសដោយ Nippon កាលពីខែមេសា ទន្ទឹមនឹងនេះ ក៏បានអំពាវនាវឱ្យមានការយល់ដឹងជាសាធារណៈ​​ទាក់​ទង​​នឹង​​បញ្ហា​​នេះ។

នៅជប៉ុនក្នុងចំណោមមនុស្សចំនួន ១៤.៥៥៥ នាក់ដែលមានអាយុចន្លោះពី ១៨ ដល់ ២៩ ឆ្នាំត្រូវបានអង្គការ Nippon ស្ទង់​មតិ មាន ៤៤,៨% ធ្លាប់​មាន​បំណង​ចង់ធ្វើអត្តឃាតពេលប្រឈមមុខនឹងបញ្ហាដូចជាមានទំនាក់ទំនង​​មិន​​ល្អ​​ជា​​មួយ​​សាច់​​ញាតិ រងអំពើហិង្សា ព្រួយបារម្ភចំពោះការរៀនសូត្រ ឬការងារនាពេលអនាគត។

យោងតាម Mainichi ក្នុងចំណោមនោះ ៤០% បានអោយដឹងថា ពួកគេធ្លាប់មានបំណងប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើ​រឿង​មួយ​ចំនួនដើម្បីធ្វើអត្តឃាត។

បញ្ហាដូចជារងការបំពានផ្លូវភេទ ឬអំពើហិង្សាជាចំណុចអវិជ្ជមាន។ ប្រសិនបើរួមបញ្ចូលកត្តាទាំងពីរនេះ អាចបណ្តាល​​អោយ​​មាន​​គំនិត​​អវិជ្ជមាន។

Nippon បានប្រកាសកាលពីខែមេសា បន្ទាប់ពីបានប្រមូលទិន្នន័យការស្ទង់មតិអនឡាញដែលធ្វើឡើងពីថ្ងៃទី ១០-១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

នៅប្រទេសជប៉ុន បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលជប៉ុនបានបង្ហាញថា កត្តាធ្វើអត្តឃាតជាមូលហេតុ​ចម្បង​បណ្តាល​អោយ​យុវជន​ទាំង​ពីរ​ភេទស្លាប់ក្នុងឆ្នាំ ២០១៩, ២០២០ និង ២០២១ ។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនោះ ចំនួន​មនុស្ស​ជា​បន្តបន្ទាប់ពី ២.១១៧ នាក់ ២.៥២១ នាក់ និង ២​.៦១១ នាក់ដែលមានអាយុចន្លោះពី ២០ ដល់ ២៩ ធ្វើ​អត្តឃាត​នេះបើតាមប៉ូលិស។ នៅឆ្នាំ ២០២២ មនុស្សចំនួន ២.៤៨៣ នាក់ក្នុងក្រុមអាយុនេះធ្វើអត្តឃាត។

មនុស្ស​ម្នា​ដើរ​នៅតាមផ្លូវ Shibuya នាថ្ងៃ​ទី ​៣០ ខែ​មេសា ឆ្នាំ ​២០២៣។ រូបភាព៖ Kyodo

យោងតាមការស្ទង់មតិដោយ Nippon ក្នុងចំណោមមនុស្ស ៧ នាក់ដែលត្រូវបានស្ទង់មតិមានម្នាក់ធ្លាប់រងអំពើហិង្សាផ្លូវភេទ។ ពួកគេអាចនឹងគិតចង់ធ្វើអត្តឃាតរហូតដល់ ៣៧ ភាគរយ បើប្រៀបនឹងដែលមិនរងបញ្ហាស្រ​ដៀង​គ្នា។

អ្នកប្តូរភេទ និងអ្នកមានភេទទាំងពីរ (non-binary) បុគ្គលដែលទទួលការស្ទង់មតិ អាចនឹងរងការបំពានផ្លូវភេទ និងមានបំណងចង់ធ្វើអត្តឃាតច្រើនជាង បើប្រៀបនឹងករណីមានអាយុស្មើគ្នា។ ក្នុងក្រុមនេះមាន ៥២,៤% ធ្លាប់ប៉ុន​ប៉ង​ធ្វើ​អត្តឃាត។

គួរបញ្ជាក់ដែរថា អ្នកដែលមានគំនិតចង់ធ្វើអត្តឃាត មិនចង់និយាយពីរឿងនេះទេ ក៏ដូចជារឿងដែលពួកគេមិនស្គាល់ស្ថាប័នសាធារណៈអាចជួយបាន។

ជាងពាក់កណ្តាលអ្នកដែលមានគំនិតចង់ធ្វើអត្តឃាតមិនប្រាប់នរណាម្នាក់ឡើយ។ មូលហេតុ​ចម្បងព្រោះពួកគេគិតថា នេះ​មិន​មែន​ជា​រឿង​ដែល​អាច​លើក​មក​និយាយ​បាន។

អ្នកដែលមានបំណងចង់ធ្វើអត្តឃាតមានត្រឹម ១២,៤% អាចចែករំលែកជាមួយមិត្តភក្តិ។ ចំនួន ២,៤% ប្រើប្រាស់ការ “ពិគ្រោះ​យោបល់​សហគមន៍” ទាបជាងបើធៀបនឹងចំនួន ៤,៥% ជជែកជាមួយបុគ្គលជួបគ្នាដំបូងតាមរយៈបណ្តាញ​សង្គម។

អ្នកឆ្លើយតបភាគច្រើនដែលមិនធ្លាប់ប៉ុនប៉ងធ្វើអត្តឃាត សុទ្ធតែមិនស្គាល់អង្គការសាធារណៈដែលមានប្រយោជន៍​ទាំង​នោះ។ កង្វះ​ការ​យល់​ដឹង​អាចជាការរារាំងការទទួលបានជំនួយ។

អ្នកតំណាង Nippon បាននិយាយថា “ដរាបណាបញ្ហា “មិនដឹង” នៅតែមាន មិនថាអ្នកមានបំណងចង់ធ្វើអត្តឃាត​និយាយ​ជា​មួយ​នរណា​នោះ​ទេ ពួកគេប្រហែលជាមិនស្គាល់ក្រុមជួយផ្តល់យោបល់ឡើយ” ។

អង្គការក៏អំពាវនាវឱ្យមានការសហការពីសង្គម ជាកន្លែងដែលយើងអាចមើលឃើញថា ខ្លួនកំពុងស្ថិតក្នុងស្ថាន​ភាព​បែប​នេះ។

ប្រភព៖ Kyodo News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: