គេថា​ខ្លា​មិន​សុី​កូន​ខ្លួន​ឯង សាមូរ៉ៃ​លើក​ដៃ​កាត់​ក្បាល​កូន​ប្រុស​បង្កើត​ដោយ​ផ្ទាល់

ប្រសិនបើកូនរបស់អ្នកប្រព្រឹត្តិទោសធ្ងន់អ្វីមួយ តើអ្នកអាចទុកឱ្យតុលាការវិនិច្ឆ័យកូនរបស់អ្នកដោយយុត្តិធម៌បាន​ទេ? ឬ​អ្នក​មិន​ជឿ​លើ​រឿង​នេះ ហើយការពារកូនរបស់ខ្លួនដោយមិនគិតពីអ្វីទាំងអស់?

ជាការពិតណាស់ មិនថាកូនរបស់អ្នកធ្វើអ្វីក៏ដោយ វានៅតែជាកូនរបស់អ្នក។ ដូច្នេះហើយ អ្នកចង់ការពារកូនក៏ជារឿង​ធម្មតា​ដែរ។ ប៉ុន្តែនៅប្រទេសជប៉ុនមានរឿងពិតមួយនិយាយពីសាមូរ៉ៃកាត់ក្បាលកូនរបស់ខ្លួនដោយផ្ទាល់។

បុរសជាកូនប្រុសរបស់សាមូរ៉ៃមានជម្លោះជាមួយសាមូរ៉ៃម្នាក់ទៀត ហើយចាក់សម្លាប់ម្នាក់នឹង។ គ្រប់គ្នាមានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​បាន​ឮឪពុកកូនទាំងពីរនិយាយគ្នា។

បុរសជាឪពុកនិយាយ៖ កូនសម្លាប់គេត្រឹម​មួយដាវឬ?

បុរសជាកូនឆ្លើយ៖ បាទ កូនសម្លាប់ជននោះមួយដាវយកជីវិត។

បុរសជាឪពុក៖ កូនធ្វើបានល្អណាស់! ក្នុង​សមរភូមិ បើ​អាច​សម្លាប់​ខ្មាំង​បាន ទោះបី​ត្រូវ​លះបង់​ខ្លួនឯង​ក៏​គ្មាន​អ្វី​គួរ​​ស្តាយ​​ដែរ។ ក្នុងនាមជាសាមូរ៉ៃមួយរូប ទោះបីជាកូនអាចរត់គេចខ្លួននៅពេលនោះ ក៏កូនមិនអាចរួចផុតពីការដាក់​ពិន័យ​វះ​ពោះ​ខ្លួន​ឯងសម្រាប់អ្នកចាញ់នោះដែរ។ ដូច្នេះហើយ ពុកសុខចិត្តសម្លាប់កូនដោយផ្ទាល់ ប្រសើរជាងឃើញ​នរណា​ម្នាក់​សម្លាប់​កូន។

នៅពេលនោះបុរសជាឪពុកកាត់ក្បាលរបស់កូនដោយផ្ទាល់ដៃ។ ដោយសារច្បាប់សម័យនោះចែងថា បើភាគីទាំងពីរមានជម្លោះ នោះពួកគេទាំងពីរត្រូវ​ទទួល​ទោស​ដូច​គ្នា ដូច្នេះប្រសិនបើភាគីណាម្នាក់ស្លាប់មុន នោះសេចក្តីស្លាប់ក៏​រង់​ចាំ​អ្នក​ឈ្នះ​ផង​ដែរ។

 

សាមូរ៉ៃជាមនុស្សដែលតែងតែយកអាវុធតាមខ្លួន។ ប្រសិនបើរាល់ពេលមានជម្លោះ គេចេះតែសម្លាប់នរណាម្នាក់ នោះ​​ប្រាកដ​​ជា​គ្មាន​អ្នក​ដឹង​ដំណើរ​រឿង​ឡើយ ហើយប្រទេសនឹងស្ថិតក្នុងភាពវឹកវរ។

ប៉ុន្តែចំពោះអ្នកដែលអោយតម្លៃខ្ពស់លើខ្លួនឯងដូចសាមូរ៉ៃ ក៏ពិបាកនឹងទទួលយករឿងខ្លួនត្រូវអ្នកដទៃយកឈ្នះ​ផង​ដែរ។ ដូច្នេះ​ហើយ ទើប​គេ​និយាយ​ថា នៅសម័យនោះក្នុងនាមជាសាមូរ៉ៃមួយរូបមិនងាយឡើយ។

មនុស្សជាច្រើនចោទជាសំណួរ តើបុរសជាឪពុកមានអារម្មណ៍យ៉ាងណាពេលកាត់ក្បាលកូនប្រុសបង្កើតរបស់ខ្លួនដោយ​ផ្ទាល់? ប៉ុន្តែ​ពួក​គេ​អាច​មើល​ឃើញ​ថា នោះមិនមែនជាទង្វើគ្មានមេត្តាទេ ​តាមរយៈការសន្ទនារវាងឪពុកកូន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: