Toyota ផលិត “GR Supra Plasma Orange 100 Edition” ​ដើម្បី​​អប​​អរ​​​ព្រឹត្តិ​​ការណ៍​​ប្រណាំង​​រថយន្ត

ដោយយកគំរូតាមរថយន្តប្រណាំង GR Supra GT4 EVO ក្រុមហ៊ុន Toyota នឹងផលិត GR Supra Plasma Orange 100 Edition ត្រឹម ១០០ គ្រឿងប៉ុណ្ណោះ ដែល​ផ្តោត​លើ​អតិថិជន​នៅ​ក្នុង​ប្រទេស​ជប៉ុន។

រូបភាព៖ Toyota

ដើម្បីអប​អរព្រឹត្តិការណ៍​ប្រណាំង​រថយន្ត GR Supra GT4 ១០០ គ្រឿងត្រូវបានផលិត ក្រុមហ៊ុន Toyota បានបង្ហាញពី “Plasma Orange 100 Edition” ដែលចំនួនមានកំណត់សម្រាប់ម៉ូដែលរថយន្តស្ព័រ GR Supra និងរថយន្តប្រណាំង GR Supra GT4 EVO នៅ​លើ​ទីផ្សារ​​ជប៉ុន។

រូបភាព៖ Toyota

រថយន្តនេះត្រូវបានអភិវឌ្ឍចេញពី GR Supra RZ ដែលរំលេចដោយថ្នាំលាបពណ៌ទឹកក្រូច Plasma Orange ។ រថយន្តត្រូវបានបំពាក់ដោយ​យ៉ាន់​អាលុយ​មីញ៉ូម​ទំហំ ១៩ អុីញ។

រូបភាព៖ Toyota

ផ្នែកខាងក្នុងរថយន្តត្រូវបានបំពាក់ដោយកៅអីកីឡា ជាមួយនឹងស្បែកគុណភាពខ្ពស់ និង Alcantara ។ ហើយត្រូវបានរំលេចដោយខ្សែអំបោសពណ៌ទឹកក្រូច និងពណ៌ស។

រូបភាព៖ Toyota

Toyota GR Supra Plasma Orange 100 Edition នៅតែបំពាក់ដោយម៉ាស៊ីន B58 6-cylinder ចំណុះ 3.0L កម្លាំងអតិបរមា ៣៨៧ សេះ (រង្វាស់កម្លាំងគ្រឿងយន្ត) និងកម្លាំងបង្វិលអតិបរមា ៥០០ Nm ។

រូបភាព៖ Toyota

ដោយចំនួនមានកំណត់ត្រឹម​ ១០០ គ្រឿង ក្រុមហ៊ុន Toyota នឹងរៀបចំចាប់ឆ្នោតស្វែងរកអ្នកទិញ។ តម្លៃចាប់ផ្តើមនៃម៉ូដែលរថយន្តពិសេសនេះប្រហែល ៥៦.០០០ ដុល្លារ។

រូបភាព៖ Toyota

ក្រៅពីទម្រង់ពាណិជ្ជកម្ម ក្រុមហ៊ុន Toyota ក៏​បាន​កំណត់​ការ​ផលិត​រថយន្ត​ប្រណាំង​ចំនួន ៣ ម៉ូដែល GR Supra GT4 EVO 100 Edition ដែល​មាន​ពណ៌​ផ្នែក​ខាង​ក្រៅ Plasma Orange ។ 

រូបភាព៖ Toyota

រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីន twin-turbo 6-cylinder ត្រង់ 3.0L ដោយមាន ECU របស់ Marelli និងបំពង់សុីម៉ាំងកីឡា Akrapovic ។

រូបភាព៖ Toyota

តម្លៃ​រថយន្ត​ប្រណាំង​មាន​កំណត់​នេះ​មិន​ទាន់ត្រូវបានប្រកាសនោះទេ។ ម៉ូដែល GR Supra GT4 EVO កំពុងត្រូវបានលក់ទៅឱ្យក្រុមប្រណាំងឯកជនក្នុងតម្លៃប្រហែល ២០៥.០០០ ដុល្លារ។

ប្រភព៖ Zing News

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: