ការវិលត្រឡប់មកវិញរបស់លោកមហាសេដ្ឋី Jack Ma ក្នុងនាមជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យតូក្យូ
ស្ថាបនិកសាជីវកម្ម Alibaba លោកមហាសេដ្ឋី Jack Ma ត្រូវបានអញ្ជើញឱ្យធ្វើជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យតូក្យូ ជាស្ថាប័នថ្មីដែលគ្រប់គ្រងដោយសាកលវិទ្យាល័យតូក្យូ។
រូបភាព៖ BLOOMBERG
យោងតាមសារព័ត៌មាន Reuters សាកលវិទ្យាល័យតូក្យូបានឱ្យដឹងថា អំឡុងពេលចាត់តាំងអ្នកជំនួញដ៏ល្បីឈ្មោះបំផុតនៅប្រទេសចិន លោកមហាសេដ្ឋី Jack Ma នឹងបញ្ចប់នាចុងខែតុលា ប៉ុន្តែកិច្ចសន្យាអាចបន្តជារៀងរាល់ឆ្នាំ។
នៅមហាវិទ្យាល័យតូក្យូ លោក Ma នឹងចូលរួមខាងផ្នែកដូចជា ប្រឹក្សាលើប្រធានបទស្រាវជ្រាវសំខាន់ៗ និងបង្រៀនអំពីការគ្រប់គ្រង រួមទាំងការចាប់ផ្តើមអាជីវកម្ម។
មហាវិទ្យាល័យតូក្យូត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ជាអ្នកភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យតូក្យូ និងអ្នកស្រាវជ្រាវ ស្ថាប័នស្រាវជ្រាវក្រៅប្រទេស។
សេចក្តីជូនដំណឹងខាងលើត្រូវបានប្រកាស បន្ទាប់ពីមហាសេដ្ឋី Jack Ma បានត្រឡប់មកចិនដីគោកកាលពីខែមីនា។
ក្រោយពេលលាលែងពីតំណែងជាប្រធានប្រតិបត្តិ Alibaba នៅឆ្នាំ ២០១៩ លោក Ma បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាកសិកម្ម។
ថ្វីត្បិតតែ លោក Jack Ma ហាក់ដូចជាមិនបង្ហាញខ្លួនជាសាធារណៈ ប៉ុន្តែយ៉ាងណាដំណើររបស់លោកនៅតែត្រូវបានតាមដានយ៉ាងដិតដល់ ជាពិសេសបន្ទាប់ពីក្រុមហ៊ុនដែលគាត់បានបង្កើត រួមទាំង Alibaba និងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ស្ថាប័នគ្រប់គ្រង ខណៈដែលទីក្រុងប៉េកាំងរឹតបន្តឹងការត្រួតពិនិត្យពិនិត្យខាងបច្ចេកវិទ្យា។
លោកធ្លាប់បានចែករំលែកថា គាត់ចង់ចំណាយពេលបន្ទាប់ពីចូលនិវត្តន៍សម្រាប់សកម្មភាពសប្បុរសធម៌ ការអប់រំនៅជនបទ និងការយកចិត្តទុកដាក់ស្តារតំបន់ជនបទនៃប្រទេសចិនឡើងវិញ។
ដោយបង្ហាញខ្លួនមិនច្រើន លោក Ma បានឃើញនៅអឺរ៉ុប ជប៉ុន និងចិន ក្នុងព្រឹត្តិការណ៍អប់រំ និងកសិកម្ម។
កាលពីដើមឆ្នាំនេះ គេឃើញគាត់ធ្វើដំណើរទៅប្រទេសថៃ ដើម្បីស្រាវជ្រាវអំពីកសិកម្ម និងនេសាទ ក្រោយពេល ៣ ខែនៅប្រទេសជប៉ុន ជាកន្លែងដែលគាត់ស្វែងយល់អំពីសកម្មភាព និងបច្ចេកវិទ្យានៃកសិដ្ឋានចិញ្ចឹមត្រី។
ប្រភព៖ Zing News