សម្លៀកបំពាក់របស់លោក Honda ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមត្រូវអ្នកប្រើបណ្តាញសង្គមរិះគន់
លោក Keisuke Honda បានបង្កការភ្ញាក់ផ្អើល ព្រោះតែសម្លៀកបំពាក់សាមញ្ញក្នុងការប្រកួតបើកឆាក U22 កម្ពុជាប៉ះជាមួយ U22 ទីម័រខាងកើត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នាយប់ថ្ងៃទី ២៩ ខែមេសា។
រូបភាព៖ khmerload
ដោយឡែក ក្រោមជោគជ័យរបស់ក្រុមជម្រើសជាតិកម្ពុជាដែលដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Keisuke Honda តែអ្វីដែលធ្វើឱ្យផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមនោះគឺ មានគេរិះគន់ចំពោះសម្លៀកបំពាក់ របស់គ្រូបង្វឹកកម្ពុជាជាច្រើនថា សម្លៀកពាក់របស់លោកមិនត្រឹមត្រូវ សាមញ្ញ មិនដូចគ្រូបង្វឹកប្រទេសដ៏ទៃដែលក្នុងនាមយើងជាម្ចាស់ផ្ទះ ខណៈនោះមានមតិវែកញែកជាច្រើនបានលើកឡើងតាមការយល់ឃើញផ្សេងៗគ្នា។ ប៉ុន្តែបើតាមដឹងសម្លៀកបំពាក់របស់គ្រូបង្វឹកកម្ពុជា លោក Keisuke Honda មានតម្លៃថ្លៃមិនធម្មតានោះទេ។
ប៉ុន្តែយ៉ាងណា គ្រូបង្វឹកលោក Ryu Hirose បាននិយាយថា “លោក Honda អាចស្លៀកសម្លៀកបំពាក់ដែលខ្លួនចូលចិត្ត វាមិនប៉ះពាល់អ្វីឡើយ។ អ្វីដែលសំខាន់នោះគឺការរួមចំណែកដែលប្រកបដោយវិជ្ជាជីវៈរបស់គាត់ចំពោះក្រុមបាល់ទាត់” ។
ក្នុងតង់ទី ១ កម្ពុជាបានបំប៉ោងសំណាញ់ទីរបស់ក្រុមជម្រើសជាតិទីម័រខាងកើតចំនួន ២ គ្រាប់ ដោយគ្រាប់ទី ១ រកបានដោយកីឡាករ ជូ ស៊ីនទី នៅនាទី ៣៨ និង គ្រាប់ទី ២ រកបានដោយកីឡាករ ជូ ស៊ីនទី ដដែល នៅនាទី ៤២+២។ ចំណែកនៅតង់ទី ២ កម្ពុជា បានបន្តមានប្រៀបលើទីម័រខាងកើតដដែល ដោយរកបាន ២ គ្រាប់ទៀត ពោលគឺនៅនាទី ៧២ រកបានដោយកីឡាករ ស រតនា និង នៅនាទី ៨២ រកបានដោយកីឡាករ លឹម ពិសុទ្ធ។
ដោយលទ្ធផល ក្រុមជម្រើសជាតិកម្ពុជាយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ៤ ទល់ ០ ។
រូបភាព៖ popular
ប្រភព៖ khmerload, Zing News