បន្ទាប់​ពី​ករណី​រលំ​ជញ្ជាំង​​បណ្តាល​​ឱ្យ​​សិស្ស ៣ នាក់​រង​​របួស ​ទាំង​​អស់ ២០៣ សា​លា​​ត្រូវ​បាន​ត្រួត​ពិនិត្យ​ឡើង​វិញ

ក្រោយករណីរលំជញ្ជាំង​បណ្តាល​ឱ្យ​សិស្ស ៣ នាក់រង​របួស នៅទីក្រុង Kitakyushu ខេត្ត Fukuoka នឹង​ចុះ​ត្រួត​ពិនិត្យ​ទាំង​អស់ ២០៣ សាលារៀនក្នុងមូលដ្ឋាន។

បំណែកជញ្ជាំងត្រូវបានរកឃើញនៅសាលាមធ្យមសិក្សា Yokoshiro ។ រូបភាព៖ Mainichi Shimbun

ក្រុមប្រឹក្សាអប់រំទីក្រុង Kitakyushu ខេត្ត Fukuoka (ប្រទេសជប៉ុន) ត្រៀម​ត្រួតពិនិត្យ​ជញ្ជាំង​ខាងក្រៅ​សាលារៀន​ទាំងអស់​ក្នុង​ទីក្រុង​។ យោងតាម Mainichi Shimbun បានឱ្យដឹងថា ដំណើរការត្រួតពិនិត្យត្រូវបានអនុវត្តបន្ទាប់​ពី​ជញ្ជាំង​នៅ​សា​លា​រៀន​ទាំង​ពីរ​បាក់​រលំ ធ្វើឱ្យសិស្ស ៣ នាក់​រង​របួស។

កន្លែង​ដែល​បាក់​ជញ្ជាំងបណ្តាលឱ្យសិស្សរងរបួសគឺសាលា​បឋមសិក្សា Hagigaoka ។ ករណីរំលំ​ជញ្ជាំងនៅសាលានេះ​កើត​​ឡើង​​កាល​​ពី​​ថ្ងៃ​​ទី ​២១ ខែ​មេសា។

បីថ្ងៃក្រោយមក ជញ្ជាំងផ្នែកមួយនៅសាលាមធ្យមសិក្សា Yokoshiro ក៏ស្រុតរលំដែរ។ គ្រូបង្រៀនម្នាក់បាន​ប្រទះ​ឃើញ​​ជញ្ជាំង​​រលំ​នៅ​​វេលា​​ម៉ោង​ ៧ៈ២០ នាទី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​មេសា។ បំណែកជញ្ជាំងដែលរលំនោះមាន​ទទឹង​ប្រហែល ១ ម៉ែត្រ ទម្ងន់​​ប្រហែល ៧,៨ គីឡូក្រាម។ សំណាង​ល្អ​គ្មាននរណាម្នាក់រងរបួសពេល​ជញ្ជាំង​ធ្លាក់​ពី​កម្ពស់ ៣,៥ ម៉ែត្រ។

ក្រោយករណីរលំជញ្ជាំងទាំងពីរលើក អភិបាលក្រុង Kazuhisa Takeuchi បានបញ្ជាឱ្យក្រុមប្រឹក្សាអប់រំពិនិត្យមើលទាំងអស់ ២០៣ សាលា រួមទាំងសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាអប់រំពិសេស។ ដំណើរការត្រួតពិនិត្យគ្រោង​​នឹង​​បញ្ចប់​​នៅ​​ពាក់​​កណ្តាល​​ខែ​​កក្កដា។

យោងតាមផែនការរបស់ក្រុមប្រឹក្សាក្រុង អគារសាលានីមួយៗត្រូវបានត្រួតពិនិត្យរាល់ ១០ ឆ្នាំម្តងក្រោយពេល​សាង​សង់​ហើយ។ ក្រោយរយៈពេល ២០ ទៅ ៦០ ឆ្នាំ សាលានឹងជួសជុលឡើងវិញ ដោយមានការជួសជុលខាងក្រៅ និងការ​ជួស​​ជុល​​ទ្រង់​​ទ្រាយ​​ធំ។ ក្រោយពេល ៤០ ឆ្នាំ សាលាត្រូវបាន​ជួស​ជុល និង​ផ្លាស់​ប្តូរ​គ្រឿងសង្ហារឹម។

សាលាមធ្យមសិក្សា Yokoshiro ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៧៥ ។ សាលា​​បាន​កំណត់គម្រោងជួសជុល​ទ្រង់​ទ្រាយ​​ធំ​​នៅ​ឆ្នាំ​សិក្សានេះ។ អាស្រ័យហេតុនេះ អ្នកម៉ៅការជំនាញនឹងទទួលបន្ទុកត្រួតពិនិត្យ និងជួសជុលជញ្ជាំង។

ប្រភព៖ Mainichi Shimbun

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: