គ្រូ​បង្រៀន​​ជន​ជាតិ​​ជប៉ុន​​ម្នាក់​​ត្រូវ​​ចាប់​​ខ្លួន​ព្រោះ​តែ​ការ​ងារ​ក្រៅ​ម៉ោង​នៅ​រង្គសាល

យោងតាមបទប្បញ្ញត្តិ គ្រូបង្រៀនមានសិទ្ធិធ្វើការក្រៅម៉ោងនៅកន្លែងផ្សេង។ យ៉ាងណាមិញ ចំពោះការងារពេល​យប់​​នៅ​​រង្គសាល និងការ​ដែល​​ត្រូវ​​ស៊ើប​អង្កេតព្រោះតែឈរអញ្ជើញភ្ញៀវ អាច​ធ្វើ​ឱ្យ​បុគ្គល​រូប​នេះ​ត្រូវ​បណ្តេញ​ចេញ​ពី​សាលា។

គ្រូបង្រៀនវិទ្យាល័យម្នាក់នៅទីក្រុង Nagoya (ខេត្ត Aichi) ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់ថាបានអញ្ជើញ​​​ភ្ញៀវ​ចូល​បារ។ ហើយក៏ត្រូវប្រទះឃើញថាកំពុងធ្វើជាបុគ្គលិករង្គសាលផងដែរ នេះបើយោងតាម Japan Today ។

បើតាម​របាយការណ៍​របស់​នាយកដ្ឋាន​ប៉ូលិស​ខេត្ត Aichi បានឱ្យដឹងថា បុរសរូបនេះដើរទៅជិតស្រ្តីម្នាក់នៅតំបន់ភ្លើង​ក្រហម​នា​យប់​ថ្ងៃ​ទី ១១ ខែកុម្ភៈ។ គ្រូប្រុសសួរថា “តើអ្នកចង់ឈានចូលបារក្បែរនេះដែរទេ?” 

តាមពិតទៅ ស្រ្តីដែលបុរសនោះសួរជាប៉ូលិសស្រីស្លៀកពាក់ធម្មតាកំពុងដើរ​ល្បាត។ ក្រោយមក បុរសរូបនេះត្រូវចាប់ខ្លួន ព្រោះបំពានបទប្បញ្ញត្តិហាមរំខានរបស់ខេត្ត ក្នុង​នោះ​ហាម​មិនឱ្យអ្នកប្រកបមុខរបរនេះហៅអ្នកដំណើរហួស​ហេតុ​។ សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា ដោយចោទប្រកាន់បុរស​រូប​នេះ​បំពាន​ច្បាប់​​អាជីវកម្ម​​វិស័យ​កម្សាន្ត​របស់​ជប៉ុន។​

បុរសម្នាក់ត្រូវគេរកឃើញការងារក្រៅម៉ោងពេលកំពុងហៅភ្ញៀវស្រីចូលរង្គសាល។ រូបភាព៖ The Guardian

នៅពេលដែលស៊ើបអង្កេតបន្ថែមទៀត ប៉ូលិសបានរកឃើញថា បុរសរូបនេះកំពុងធ្វើជាគ្រូបង្រៀនគណិតវិទ្យាក្រៅម៉ោងនៅសាលាមធ្យមសិក្សារដ្ឋក្នុងទីក្រុង Nagoya ។ ជាទូទៅ បុរសម្នាក់នេះបង្រៀន ២០ ម៉ោងក្នុងមួយសប្តាហ៍ ហើយទទួលបានប្រាក់ ២.៨០០ យ៉េន/ម៉ោង (២១ ដុល្លារ)។

ចាប់ពីខែសីហាឆ្នាំមុន បុរសរូបនេះធ្វើជាបុគ្គលិក និង​អ្នក​ក្រឡុក​ស្រា ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍។ យោងតាមអ្នកស៊ើបអង្កេត បុគ្គលម្នាក់នេះនៅ​ជា​មួយ​ឪពុក​ម្តាយ មិនមានបញ្ហាផ្នែកហិរញ្ញវត្ថុទេ ធ្វើការក្រៅម៉ោងគ្រាន់តែដើម្បី​ចំណូល​ចិត្ត។

យោងតាមបទប្បញ្ញត្តិនៅ Nagoya គ្រូបង្រៀនពេញម៉ោងនៅសាលារដ្ឋ ត្រូវចាត់ថ្នាក់ជាមន្ត្រីដែលត្រូវបង្ហាញ និងទទួលបានការយល់ព្រមពីសាលាចំពោះការងារក្រៅម៉ោង ឬគម្រោងអាជីវកម្មណាមួយ។

ទោះជាយ៉ាងណា បទប្បញ្ញត្តិ​នេះមិនអនុវត្តចំពោះគ្រូបង្រៀនក្រៅម៉ោងឡើយ។ ដូច្នេះបើផ្អែកលើបទប្បញ្ញត្តិ គ្រូ​ប្រុស​​មិន​​បាន​បំពាន​បទប្បញ្ញត្តិការងារក្រៅម៉ោងនោះទេ។

សមាជិកម្នាក់នៃក្រុមប្រឹក្សាអប់រំទីក្រុង​ Nagoya បានអោយដឹងថា៖ “គ្រូប្រុសមិនបានបង្កបញ្ហាអ្វីនៅសាលាទេ។ ខ្ញុំ​ឮ​ថា​គាត់ខំប្រឹងធ្វើការណាស់” ។ ទោះជាយ៉ាងណា ក្រុមប្រឹក្សានៅតែមិនយល់ព្រោះ “មិនចង់អោយគ្រូបង្រៀនធ្វើការក្នុងរង្គសាលឡើយ” ។

ដោយកម្រិតប្រាក់ខែទាប គ្រូបង្រៀនជាច្រើនត្រូវធ្វើការងារក្រៅម៉ោង។ រូបភាព៖ Japan Today

បទប្បញ្ញត្តិបង្កប់ត្រូវបានគេយល់យ៉ាងទូលំទូលាយក្នុងនាមជាគ្រូបង្រៀនមិនអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះគ្រូបង្រៀន ឬរារាំង​ពួក​គេ​មិនឱ្យបំពេញការងារទាន់ពេល និងមានទំនួលខុសត្រូវចំពោះការបង្រៀន។

យោងតាមការិយាល័យព្រះរាជអាជ្ញា Nagoya គ្រូ​ប្រុស​ត្រូវ​បាន​ដោះលែង​កាល​ពី​ដើម​ខែ​មីនា ដោយមិនរងការ​ចោទប្រកាន់​នោះ​ទេ។ ទោះជាយ៉ាងនេះក្តី ហេតុ​ការណ៍នេះនៅតែធ្វើឱ្យគ្រូបង្រៀនប្រុសបាត់បង់ការងារ ចំណែកសាលាកំពុង​​ត្រៀម​​បញ្ចប់​​កិច្ច​​សន្យា។

ថ្វីត្បិតតែការងារពេលយប់អាចជាចំណុចមិនល្អក្នុងក្រសែភ្នែករបស់ក្រុមប្រឹក្សា ចំពោះការបំពានច្បាប់ និងត្រូវចាប់​ខ្លួន​នៅ​​តែ​​ជា​​ទង្វើមិនសមនឹងសីលធម៌គ្រូបង្រៀនសាលារដ្ឋ។

រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាអប់រំទីក្រុង Nagoya នៅតែគេចវេះមិនចេញបទប្បញ្ញត្តិទូទៅហាមឃាត់ចំពោះការ​ងារ​ក្រៅ​ម៉ោង​មួយ​ចំនួន ដើម្បី​ជៀស​វាង​ការ​រើស​អើង​អយុត្តិធម៌​ចំពោះ​មុខរបរមួយចំនួន។

ទោះជាយ៉ាងណា ក្រោយករណី​គ្រូ​ប្រុស​ត្រូវ​ចាប់​ខ្លួន សមាជិក​ម្នាក់​បាន​បង្ហើប​ថា ក្រុមប្រឹក្សា​កំពុង​ពិចារណា​បង្កើត​បទ​ប្បញ្ញត្តិ​ច្បាស់​លាស់​ទៅ​​ថ្ងៃ​​អនាគត។

យោងតាម Mainichi Shimbun គ្រូបង្រៀនវ័យជាង​ ៣០ ឆ្នាំម្នាក់ ដែលបង្រៀនថែមម៉ោងនៅសាលាមធ្យមមួយក្នុងទីក្រុង Nagoya បាន​និយាយ​ថា គ្រូ​បង្រៀន​វ័យក្មេងរកការងារក្រៅម៉ោងទី ២ ទី ៣ មិនមែនជារឿងកម្រឡើយ។

ចំពោះការងារមានដូចជាបង្រៀននៅសាលាតន្ត្រី គ្រូបង្រៀមតាមផ្ទះ ធ្វើការនៅហាងលក់ឧបករណីកីឡា ភោជនីយ​ដ្ឋាន​​ស៊ូស៊ី ឬ​ផ្សារ​ទំនើប។

បុរសម្នាក់និយាយថា៖ “យើងមិនអាចរស់ដោយផ្អែកលើប្រាក់ចំណូលបង្រៀនប៉ុណ្ណោះទេ។ មិត្ត​រួម​ការងារ​ខ្លះ​ខ្សឹប​ប្រាប់​​គ្នា​​ថា យើង​អាច​​រក​​ប្រាក់​​បន្ថែមនៅក្លឹមកម្សាន្តពេលយប់ អោយតែកុំត្រូវគេប្រទះឃើញ” ។

ប្រភព៖ Japan Today

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: