ការស្ទង់មតិបង្ហាញថា កុមារបរទេសជាង ៨.០០០ នាក់មិនទទួលបានការអប់រំ
យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលបានបង្ហាញអោយឃើញថា កុមារបរទេសជាង ៨.០០០ នាក់ ដែលរស់នៅប្រទេសជប៉ុនក្នុងវ័យសិក្សាជាកំហិត ប្រហែលជាមិនបានចូលរៀន។
ក្រសួងអប់រំជប៉ុនបានធ្វើការស្ទង់មតិម្តងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ជាមួយនឹងក្រុមប្រឹក្សាអប់រំក្នុងស្រុកចំពោះកុមារបរទេសដល់វ័យចូលរៀន។
ការស្ទង់មតិចុងក្រោយបំផុតបានបង្ហាញថា គិតត្រឹមខែឧសភាឆ្នាំមុន កុមារបរទេសចំនួន ១៣៦.៩២៣ នាក់ដល់វ័យចូលរៀនបឋមសិក្សា ឬមធ្យមសិក្សាបឋមភូមិបានចុះឈ្មោះស្នាក់នៅ។
ក្នុងចំណោមនោះ កុមារចំនួន ៨.១៨៣ នាក់មិនទៅរៀន ឬមិនអាចបញ្ជាក់ថា បាន ឬមិនបានទៅរៀន។ ចំនួននេះធ្លាក់ចុះប្រមាណ ១.៨០០ នាក់បើធៀបនឹងលទ្ធផលការស្ទង់មតិមុននោះមួយឆ្នាំ យ៉ាងណានៅតែមានចំនួន ៦% នៃចំនួនកុមារបរទេសសរុប។
ក្រសួងបានអោយថា ការដែលកុមារជាច្រើនមិនបានចូលសាលាជាបញ្ហាធ្ងន់ធ្ងរ។
ហើយក្រសួងក៏បានអោយដឹងថា ជនបរទេសមួយចំនួនមិនដឹងថា កុមារអាចចូលរៀនបានដោយឥតគិតថ្លៃ។ ក្រសួងបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានផ្គត់ផ្គង់ព័ត៌មានគ្រប់គ្រាន់ដល់ជនបរទេស។
ប្រភព៖ NHK