ពិព័រណ៍ផ្កា Tulip លើកទី ៧២ ប្រារព្ធធ្វើឡើងនៅខេត្ត Toyama ប្រទេសជប៉ុន
ផ្កា Tulip (ទូលីប) ប្រមាណ ៣ លានដើម ដែលមាន ៣០០ ពូជផ្កាខុសៗគ្នាកំពុងរីកស្គុសស្គាយនៅពិព័រណ៍ផ្កា Tulip ក្នុងខេត្ត Toyama ភាគកណ្តាលប្រទេសជប៉ុន។
ពិព័រណ៍លើកទី ៧២ បើកសម្ភោធនៅថ្ងៃសៅរ៍ក្នុងទីក្រុង Tonami ប្រទេសជប៉ុន។ ម្យ៉ាងវិញទៀត ប្រធានបទនៅឆ្នាំនេះគឺ “វង់តន្រ្តីចម្រុះពណ៌នៃផ្កា Tulip” ។
ផ្កា Tulip ចំនួន ២១០.០០០ ដើមត្រូវបានតំរៀបជារូបណោតភ្លេង G (Sol) និងណោតភ្លេងផ្សេងទៀតនៅកន្លែងធំទូលាយក្នុងឧទ្យានផ្កា Tulip Tonami ។
អាកាសធាតុក្តៅនៅឆ្នាំនេះបានធ្វើឱ្យផ្កាឆាប់រីក កាលពីថ្ងៃសៅរ៍ ផ្កា Tulip បានរីកមុនមួយសប្តាហ៍។
គណៈកម្មាធិការរៀបចំពិព័រណ៍នេះបានអោយដឹង នេះជាលើកទី ១ ហើយក្នុងប្រវត្តិសាស្ត្រដែលផ្ការីកនៅថ្ងៃបើកសម្ភោធ។
ពិព័រណ៍នេះបើករហូតដល់ថ្ងៃទី ៥ ខែឧសភា ហើយត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវមកទស្សនាប្រមាណ ៣០ ម៉ឺននាក់។
ប្រភព៖ NHK