ជប៉ុនបើក Yuki no Otani “ជញ្ជាំងព្រិល” ដើម្បី​ទទួល​​ភ្ញៀវ​ទេស​ចរណ៍

កាលពីថ្ងៃទី ១៥ ខែមេសា ជញ្ជាំងព្រិលដែលនៅជិតភ្នំ Tateyama បើកទទួលភ្ញៀវទេសចរណ៍ឡើងវិញ។

រូបភាព៖ CNN

Yuki no Otani ដែលគេហៅថា “ជញ្ជាំងព្រិល” ជាផ្លូវដែលមានចម្ងាយ ៥០០ ម៉ែត្រ ឆ្លងកាត់តាមជញ្ជាំងព្រិលដែលមានកម្ពស់ ២០ ម៉ែត្រ ត្រង់កន្លែងដែលខ្ពស់បំផុតនៃផ្លូវភ្នំ Tateyama Kurobe Alpine។ ជា​មួយ​នឹង​ទេសភាព​ភ្នំ Tateyama មានកម្ពស់ ៣.០១៥ ម៉ែត្រ និងកំពូលភ្នំ Akazawa មានកម្ពស់ ២.៤៧៨ ម៉ែត្រ។ ក្រៅពីនេះមានច្រកចូលទៅដល់ប្រភពជ្រោះទឹកក្តៅ និង​ទឹក​ធ្លាក់​ដែល​ខ្ពស់​បំផុត​នៅ​ប្រទេស​ជប៉ុន។

រូបភាព៖ Kyodonews/ZUMA Press

ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺ “ជញ្ជាំងព្រិល” ផ្លូវដើរឆ្លងកាត់ព្រិល ដែលបើករហូតដល់ថ្ងៃទី ២៥ ខែមិថុនា កន្លែង​ទេសចរណ៍​នេះ​ជា​សមិទ្ធិផល​ការ​ងារ​ជាច្រើន​ខែ​របស់​កម្មករ។ ចំពោះការបើកផ្លូវ Yuki no Otani ឡើង​វិញ ក៏​បង្ហាញ​ពីការភ្ជាប់ចរាចរណ៍នៅលើផ្លូវ Tateyama Kurobe Alpine ទាំងមូលនាចុងរដូវរងា។

ភ្ញៀវទេសចរណ៍ក៏អាចទៅទស្សនាតំបន់ទេសចរណ៍ផ្សេងទៀត រួមទាំងតំបន់ដូចជា Snow Kamakura (តង់ព្រិល) និង​ផ្លូវ​រូង​ព្រិល​នៅ​ស្ថានីយ៍ Daikanbo ជា​កន្លែង​មើល​ទេសភាពជួរភ្នំ Alps របស់ជប៉ុន។

ប្រភព៖ CNN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: