បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបញ្ជូន​ចូល​មន្ទីរ​ពេទ្យ​ព្រោះ​តែ​ហូប​ច្រឡំ​ស្លឹក​ពុល​មួយ​ប្រភេទ

កាលពីថ្ងៃទី ១៧ ខែមេសា បុរសអាយុ ៦០ ឆ្នាំម្នាក់ នៅខេត្ត Miyagi បានហូបច្រឡំស្លឹកពុលមួយប្រភេទ និងត្រូវបញ្ជូន​ចូល​មន្ទីរ​ពេទ្យ​ដោយ​​មាន​​រោគ​​សញ្ញា​​ដូច​​ជា​​ឈឺ​ពោះ ក្អួតចង្អោរ ។ល។

បុរសរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Shiogama ជាសំណាងគាត់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ហើយ​ចេញ​ពី​មន្ទីរ​ពេទ្យ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក។

ដោយផ្អែកលើលទ្ធផលពិនិត្យរបស់វេជ្ជបណ្ឌិត ទំនង​ជា​បុរស​នោះ​បានហូបស្លឹកពុលមួយប្រភេទដែលមានឈ្មោះ​ថា “Baikeisou” ដោយច្រឡំនឹងបន្លែ “Urui” ។ សារធាតុពុលក្នុងស្លឹក “Baikeisou” មិនអាចរលាយបាត់​ព្រោះ​តែ​ដាំឆ្អិន​នោះ​ទេ។

ពិបាកនឹងបែងចែករវាង “Baikeisou” និង “Urui” ណាស់។ ប្រសិនបើហូបច្រឡំ “Baikeisou” អ្នកអាចនឹងមានរោគ​សញ្ញា​ដូច​ជារាគ ក្អួត ស្ពឹកដៃជើង ចំពោះករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យសន្លប់ ឬបាត់បង់ជីវិត។

អាជ្ញាធរខេត្តកំពុងអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន មិនត្រូវបេះ ឬបរិភោគរុក្ខជាតិព្រៃ​ដែល​មិន​ស្គាល់​ច្បាស់​ឡើយ។

ប្រភព៖ TBS News

Duc Lam

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: