រូបថតម្តាយកូនពីរនាក់ដែលល្បីពេញបណ្តាញសង្គមជប៉ុន ព្រោះតែមិនដឹងថា អ្នកណាម្តាយ អ្នកណាកូន
សព្វថ្ងៃនេះ អ្នកស្រី Ayumi Kawabata អាយុ ៤២ ឆ្នាំជាស្រ្តីមេម៉ាយកូនមួយម្នាក់។ កាលគាត់នៅរៀនសាកលវិទ្យាល័យក៏ដឹងថាខ្លួនមានផ្ទៃពោះ។ អ្នកស្រី Ayumi បានឈប់រៀនដើម្បីរៀបការ និងបំពេញកាតព្វកិច្ចជាម្តាយផងនោះ។ ប៉ុន្តែយ៉ាងណាសុភមង្គលមិនបានយូរ ប្ដីប្រពន្ធគាត់លែងលះគ្នាកាលគាត់មានអាយុ ២៦ ឆ្នាំ។
យ៉ាងណាមិញ ការដែលមានកូនឆាប់ក៏ជាលក្ខខណ្ឌដ៏ល្អសម្រាប់គាត់ផងដែរ ព្រោះគាត់មានពេលវេលាសម្រាប់ខ្លួនឯង បន្ទាប់ពីកូនស្រីពេញក្រមុំ។ នេះជាមូលហេតុដែលទោះបីជាមានវ័យជាង ៤០ ឆ្នាំមកហើយ ក៏អ្នកស្រី Ayumi នៅតែអាចរក្សាបានសម្រស់ក្មេងជាងវ័យ ដែលធ្វើអោយមនុស្សជាច្រើនស្ងើចសរសើរ និងភ្ញាក់ផ្អើល។
កាលពីពេលថ្មីៗនេះ រូបថតមួយសន្លឹកកាលអ្នកស្រី Ayumi អាយុ ៤០ ឆ្នាំ និងកូនស្រីអាយុ ១៩ ឆ្នាំត្រូវបានចែករំលែកពេញបណ្តាញសង្គមជប៉ុន។ ព្រោះពេលមើលរូបថតមួយសន្លឹកនេះ មនុស្សជាច្រើនមិនអាចបែងចែកថានរណាជាម្តាយ រីឯនរណាជាកូននោះទេ។ រូបភាពនេះត្រូវបានថតនៅឆ្នាំ ២០២១ ដែលឥឡូវនេះ អ្នកស្រី Ayumi អាយុ ៤២ ឆ្នាំ ចំណែកកូនស្រីអាយុ ២១ ឆ្នាំ។
អ្នកនៅខាងឆ្វេងគឺ Ayumi Kawabata និងខាងស្តាំជាកូនស្រីអាយុ ១៩ ឆ្នាំ។
ដោយដឹងថា អ្នកស្រីធ្លាប់ចូលរួមកម្មវិធីប្រកួតសម្រស់ទូទាំងប្រទេស ទទួលបានចំណាត់ថ្នាក់លេខ ២ ហើយក្លាយជាបុគ្គលដែលល្បីនៅពេលនោះ។ អ្នកស្រី Ayumi បានចែករំលែកអាថ៌កំបាំងថែរក្សាសម្រស់របស់ខ្លួនថា គាត់តែងតែយកចិត្តទុកដាក់លើការការពារកម្តៅថ្ងៃ និងផ្តល់សំណើម ហាលថ្ងៃពីរដងក្នុងមួយសប្តាហ៍ ដើម្បីជំរុញចលនាឈាមរត់ ហាត់យូហ្គា និងរក្សាទម្លាប់ហាត់ប្រាណជាប្រចាំ។
Duc Lam