ស្ត្រី​ម្នាក់​​ទុក​​សព​​ម្តាយ​​ក្នុង​ផ្ទះ​ជាង ១ ឆ្នាំ​ដោយ​សង្ឃឹម​ថា​គាត់​នឹង​រស់​​ឡើង​​វិញ

ប៉ូលិស​ជប៉ុន​បាន​ចាប់ខ្លួន​ស្ត្រី​អាយុ ៥៣ ឆ្នាំម្នាក់ ដើម្បី​ស៊ើបអង្កេតករណីទុកសាកសពម្តាយក្នុងផ្ទះ។

ទីស្នាក់ការប៉ូលិសនៅខេត្ត Saitama ។ រូបភាព៖ Iza

ប៉ូលិសទីក្រុង Hasuda ខេត្ត Saitama បានកំណត់អត្តសញ្ញាណបុគ្គលដែលត្រូវចាប់ខ្លួនមានឈ្មោះថា Katsuko Yoshimoto អាយុ ៥៣ ឆ្នាំ។ គាត់ទុកសពម្តាយក្នុងផ្ទះដោយ​សង្ឃឹម​ថា ម្តាយនឹង​មាន​ជីវិត​​ឡើង​​វិញ។ បន្ទាប់​ពីម្តាយទទួល​មរណ​ភាព អ្នកស្រី Yoshimoto បន្ត​ទទួល​ប្រាក់​ឧបត្ថម្ភ។

នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ខែមេសា សាកសពលោកយាយអាយុ ៨០ ឆ្នាំត្រូវគេប្រទះឃើញក្នុង​បន្ទប់ទទួលភ្ញៀវពេលសាច់ញាតិ​មក​លេង។ បុគ្គល​រូប​នេះបាន​រាយការណ៍​ទៅ​ប៉ូលិស។

ក្នុង​ពេល​សួរ​ចម្លើយ អ្នកស្រី Yoshimoto បាន​បញ្ជាក់​ថា នោះជាសពម្តាយរបស់គាត់។

ប៉ូលិស​បានដឹងថា មិនមានស្នាមរបួសធំនៅលើសាកសពនោះទេ។ ពួកគេនឹងធ្វើកោសល្យវិច័យ ដើម្បីបញ្ជាក់មូលហេតុ​នៃ​ការ​ស្លាប់។

ប្រភព៖ Japan Today

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: