ក្រដាស​ប្រាក់​ថ្មី​របស់​ជប៉ុន​ប្រើ​បច្ចេក​វិទ្យា​បោះ​ពុម្ព 3D ដំបូង​​គេ​​លើ​​ពិភព​លោក

ប្រភេទក្រដាសប្រាក់ថ្មីរបស់ជប៉ុនប្រើបច្ចេកវិទ្យាបោះពុម្ព 3D ដំបូង​គេ​លើ​ពិភព​លោក ដែលធ្វើឱ្យរូបភាពប្រែប្រួល​តាម​​ទិស​​ដៅ​​ខុសៗ​​គ្នា។

ក្រដាសប្រាក់យ៉េនទាំង ៣ ដែលត្រូវបានបោះពុម្ពដោយបច្ចេកវិទ្យាថ្មី។ រូបភាព៖ Japantoday.com

កាលពីថ្ងៃទី ១៤ ខែមេសា ធនាគារកណ្តាលជប៉ុន (BoJ) បានបង្ហាញពីគំរូក្រដាសប្រាក់ថ្មី ដែលរំពឹងថានឹងចេញផ្សាយ​ចាប់​ពី​ឆមាស​ទី​ពីរ​នៃ​ឆ្នាំសារពើ​ពន្ធ​ ២០២៤ ។

ក្រដាសប្រាក់ថ្មីមានបីប្រភេទគឺ ១០.០០០ យ៉េន ៥.០០០ យ៉េន និង ១.០០០ យ៉េន។ ប្រភេទក្រដាសប្រាក់ថ្មីនេះប្រើបច្ចេកវិទ្យា​បោះ​ពុម្ព 3D ដំបូង​គេ​លើ​ពិភព​លោក ដែលធ្វើឱ្យរូបភាពមានចលនាតាមដៅខុសៗគ្នា។ បច្ចេកវិទ្យា​​ថ្មី​​នេះ​ត្រូវបានគេរំពឹងថា អាច​ការ​ពារការក្លែងបន្លំក្រដាសប្រាក់នៅជប៉ុន។

ក្រដាសប្រាក់ ១០.០០០ យ៉េនថ្មីបោះពុម្ពរូបថតរបស់លោក Eiichi Shibusawa ជាអ្នកនយោបាយ និងជំនួញដែលទទួល​បាន​ការ​កោតសរសើរប្រៀបដូចជាបិតានៃលិទ្ធិមូលធននិយមជប៉ុន។ ក្រដាសប្រាក់ ៥.០០០ យ៉េនបោះពុម្ពរូប​ថត​របស់លោកស្រី Umeko Tsuda ជាអ្នកគ្រូក្នុងសម័យ Meiji ដែលបានលើកកម្ពស់ការអប់រំសម្រាប់ស្ត្រី។

ទន្ទឹមនឹងនេះ ក្រដាសប្រាក់ ១.០០០ យ៉េនបោះពុម្ពរូបថតរបស់លោកវេជ្ជបណ្ឌិត Shibasaburo Kitasato ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានរកឃើញមេរោគ​បង្ក​ជំងឺ​ប៉េស្ត ដែលជាបិតានៃប្រព័ន្ធវេជ្ជសាស្រ្តជប៉ុនសព្វថ្ងៃ។

ក្រៅពីនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដែលមើលមិនសូវឃើញ លេខនៅលើក្រដាសប្រាក់ក៏ត្រូវបាន​កែ​សម្រួល​ឱ្យ​ធំ​ជាង​មុន រីឯ​គំនូរ​ក៏​ត្រូវ​បានរចនាឡើងសម្រាប់អ្នកប្រើអាចកំណត់បានដោយដៃផងដែរ។

គំរូ​ក្រដាសប្រាក់​ថ្មី​ត្រូវបានដាក់តាំងនៅ​សារមន្ទីរ​ក្រដាស​ប្រាក់ និង​ធនាគារ​នៅទូទាំង​ប្រទេស​ជប៉ុន​ចាប់​ពី​ថ្ងៃ​ទី ១៤ ខែ​​មេសា។ BoJ គ្រោង​នឹង​ដាក់ចេញ​ក្រដាស​ប្រាក់សុរបជាង ៣ ពាន់លានក្នុងឆ្នាំសារពើពន្ធ ២០២៤ ។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: