អបអរសាទរ​ខួប​លើក​ទី ៤០ ឆ្នាំ​បើក​ដំណើរ​ការ​សួន​កម្សាន្ត Tokyo Disneyland

កាលពីថ្ងៃសៅរ៍ ទី ១៥ ខែមេសា នៅ Tokyo Disneyland បានប្រារព្ធខួប ៤០ ឆ្នាំបើកដំណើរការសួនកម្សាន្ត។ Tokyo Disneyland ជាសួនកម្សាន្តដែលបើកសម្ភោធនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៨៣ ក្នុងទីក្រុង Urayasu ខេត្ត Chiba ។ រួម​ជា​មួយ Tokyo DisneySea បើកសម្ភោធក្រោយនោះ សួនកម្សាន្តទាំងពីររហូតមកដល់ពេលនេះទទួលស្វាគមន៍​ភ្ញៀវ​ទស្សនា​ជាង ៨០០ លាន​នាក់។

ក្នុងឆ្នាំសារពើពន្ធ ២០១៨ នៅពេលដែល Tokyo Disneyland ប្រារព្ធខួប ៣៥ ឆ្នាំ ចំនួនភ្ញៀវទេសចរណ៍មកកាន់​សួន​កម្សាន្ត​ទាំង​ពីរ​កើន​ឡើង​ដល់​កម្រិតខ្ពស់បំផុតគឺ ៣២,៥៥ លាននាក់។

តួអង្គរបស់ Disney Mickey និង Minnie Mouse បក់ដៃក្នុងក្បួនដង្ហែរំលឹកខួបលើកទី ៤០ ឆ្នាំបង្កើត Tokyo Disneyland ។ រូបភាព៖ Richard A. Brooks / AFP

អំឡុងពេលក្បួនដង្ហែ “Disney Harmony in Color” ដែលត្រូវបានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយនៅ Tokyo Disneyland ។ ក្បួន​ដង្ហែ​តួអង្គ Disney បង្ហាញពីទិដ្ឋភាពខ្សែភាពយន្ត ធ្វើដំណើរឆ្លងកាត់វិមាន Cinderella និងមាន​​លេខ “៤០” ផង​ដែរ។

នៅយប់វគ្គផ្តាច់ព្រ័ត្រ Mickey Mouse, Minnie Mouse និងតួអង្គផ្សេងទៀតស្លៀកសម្លៀកបំពាក់អបអរសាទរបាន​ប្រមូល​ផ្តុំ​ដើម្បី​រំលឹក​ខួប ៤០ ឆ្នាំ​បង្កើតសួនកម្សាន្តនេះ។

ប្រភព៖ Japan Times, NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: