ប៉ូលិសចាប់ខ្លួននារីសិក្ខាកាមវៀតណាមពីបទសង្ស័យចោលសាកសពទារក
ប៉ូលិសមូលដ្ឋានបានអោយដឹង នារីសិក្ខាកាមជនជាតិវៀតណាមអាយុ ១៩ ឆ្នាំម្នាក់ត្រូវចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរកឃើញសាកសពទារកប្រុសត្រង់កន្លែងដីទំនេរនៅ Akitsu-cho ខេត្ត Hiroshima ប្រទេសជប៉ុន។
នារីសិក្ខាកាមព្រមទទួលការសាកសួរ នាងរស់នៅក្បែរកន្លែងដែលរកឃើញសាកសព និងត្រូវគេសង្ស័យថាបានបោះបង់ចោលទារកចន្លោះពីខែធ្នូដល់ថ្ងៃអង្គារ។ តាមការធ្វើកោសល្យវិច័យ ទារកនេះបានស្លាប់ចន្លោះពី ១ ដល់ ៤ ខែ។
អ្នកស្រុកម្នាក់បានទូរស័ព្ទទៅប៉ូលិសបន្ទាប់ពីប្រទះឃើញសពផ្កាប់មុខ និងអាក្រាតនៅវេលាម៉ោងប្រហែល ៨ៈ៣០ ព្រឹកថ្ងៃអង្គារ។ បើតាមសមត្ថកិច្ចបានអោយដឹងថា មិនមានរបួសនៅខាងក្រៅរាងកាយនោះទេ។ សិក្ខាកាមរូបនេះបានសារភាពទង្វើរបស់ខ្លួនផងដែរ។
ប្រភព៖ NHK