ប៉ូលិស​​ជប៉ុន​​​ប្រើបញ្ញា​សិប្បនិម្មិត AI ដើម្បី​កំណត់​ព័ត៌មានការ​​ផលិត​​អាវុធ​

ប៉ូលិសជប៉ុនបានសម្រេចចិត្តប្រើបញ្ញា​សិប្បនិម្មិត (AI) បង្កើនការត្រួតពិនិត្យលើបណ្តាញអុីនធឺណេត ដើម្បីស្វែង​រក​ព័ត៌មាន​ទាក់​ទង​នឹង​កាំភ្លើង និង​គ្រឿង​ផ្ទុះ​ដែល​ផលិត​ដោយ​ខ្លួន​ឯង។

ទីភ្នាក់ងារ​នគរបាល​ជាតិ​គ្រោង​នឹង​ដាក់​ឱ្យ​ប្រើបច្ចេកវិទ្យា​ដែលគេហៅថា វិភាគ​ភាសា​ធម្មតា ដើម្បីវិភាគឃ្លា និង​​ប្រមូល​​ខ្លឹម​សារ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​អាយុជីវិតមនុស្ស។

ចាប់តាំងពីខែកុម្ភៈ ទីភ្នាក់ងារនេះបានស្នើឱ្យអ្នកគ្រប់គ្រងគេហទំព័រលុបខ្លឹមសារដែលបង្ហាញពីរបៀបផលិតកាំ​ភ្លើង និង​គ្រឿង​ផ្ទុះ។

បច្ចេកវិទ្យាដែលបានរៀបរាប់ខាងលើនឹងអនុវត្តចំពោះការបង្ហោះនៅលើ Twitter និង YouTube ។ ទីភ្នាក់ងារនេះសង្ឃឹម​ថា AI នឹង​រក​ឃើញ​ខ្លឹម​សារ​គ្រោះ​ថ្នាក់ ច្បាស់​ជា​ជាង​មធ្យោ​បាយ​បញ្ចូល​ពាក្យគន្លឹះ និងស្វែងរកដោយដៃ។

ប៉ូលីសបានងាកទៅតាមដានខ្លឹមសារលើអុីនធឺណេតយ៉ាងតឹងរ៉ឹង ក្រោយករណីអតីតនាយករដ្ឋមន្ត្រី លោក Abe Shinzo ត្រូវបុរសម្នាក់បាញ់សម្លាប់ដោយកាំភ្លើងផលិតដោយខ្លួនឯងកាលពីខែកក្កដាឆ្នាំមុន។

ចំពោះករណីមួយផ្សេងទៀតកាលពីថ្ងៃសៅរ៍ បុរសជនសង្ស័យបានគប់វត្ថុដែលហាក់ដូចជាគ្រឿងផ្ទុះផលិតដោយ​ខ្លួន​ឯង​ដាក់​នាយក​រដ្ឋមន្ត្រី លោក Kishida Fumio ប៉ុន្តែ​យ៉ាង​ណា នាយក​រដ្ឋមន្ត្រី​មិន​រង​របួស​អ្វីឡើយ។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: