ក្រុមជួយសង្គ្រោះជប៉ុនបន្តស្រង់សរុបចំនួន ៦ សាកសពក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ
ក្រុមជួយសង្គ្រោះជប៉ុនបានរកឃើញបំណែកឧទ្ធម្ភាគចក្រយោធាដែលបានធ្លាក់កាលពីដើមខែមេសា។
បំណែកដែលសង្ស័យថាជាឧទ្ធម្ភាគចក្រ UH-60JA ស្រង់បានកាលពីថ្ងៃទី ៧ ខែមេសា។ រូបភាព៖ Reuters
យោងតាមមន្ត្រីរដ្ឋាភិបាលជប៉ុនបានអោយដឹង កាលពីថ្ងៃអង្គារ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពមួយផ្សេងទៀត ដែលគេចាត់ទុកជាសមាជិកនាវិកនៅលើឧទ្ធម្ភាគចក្ររបស់កងកម្លាំងស្វ័យការពារជើងគោក (SDF) ដោយបាត់នៅសមុទ្រខេត្ត Okinawa ភាគខាងត្បូងប្រទេសជប៉ុន។ នេះទំនងជាសាកសពទី ៦ ដែលនៅលើឧទ្ធម្ភាគចក្រ។
ឧទ្ធម្ភាគចក្រដែលមានមនុស្សចំនួន ១០ នាក់ បានបាត់ពីអេក្រង់រ៉ាដាបន្ទាប់ពីហោះចេញពីកោះ Miyakojima កាលពីថ្ងៃទី ៦ ខែមេសា។
ក្រុមជួយសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួន។ រូបភាព៖ NHK
កាលពីថ្ងៃអាទិត្យ ក្រុមអ្នកមុជទឹកបានរកឃើញសាកសពចំនួន ៥ ក្រោមបាតសមុទ្រក្នុងជម្រៅ ១០៦ ម៉ែត្រ។
SDF បានរកឃើញសាកសពចំនួន ៥ កាលពីថ្ងៃអង្គារ និងកំពុងស្រង់សាកសពមួយផ្សេងទៀត។ ដំណើរការស្វែងរកអ្នកដែលបាត់ខ្លួននៅតែបន្ត។
ដើម្បីកំណត់ពីមូលហេតុនៃឧប្បត្តិហេតុ កងកម្លាំងស្វ័យការពារជើងគោកគ្រោងនឹងស្នើសុំក្រុមហ៊ុនឯកជនស្រង់វត្ថុដែលមើលទៅដូចជាតួរបស់ឧទ្ធម្ភាគចក្រក្នុងបាតសមុទ្រ។
ប្រភព៖ NHK