ស្រីស្អាតដែលបណ្តាញសង្គមជប៉ុន​លង់​ចិត្ត​​បង្ហោះ​រូប​ថត​កាល​ពី ១២ ឆ្នាំ​​មុន​​ជា​បុរស​​វ័យ ៤៥ ឆ្នាំ​

តាមពិតទៅ នារីជនជាតិជប៉ុនដែលល្បីដោយសារតែរូបរាងស្រស់ស្អាត​គួរ​ឱ្យ​ស្រឡាញ់​លើ​បណ្ដាញ​សង្គម​នោះ ជា​បុរស​កូន​មួយ​វ័យ ៤៥ ឆ្នាំ​ម្នាក់។

តាមពិតទៅ Nanami Kana ជាបុរសវ័យ ៤៥ ឆ្នាំម្នាក់។ រូបភាព៖ Nanami Kana/Twitter

Nanami Kana ជាបុគ្គលម្នាក់ល្បីលើបណ្តាញសង្គម Twitter ជាមួយនឹងរូបរាងនារីជប៉ុនដ៏គួរឱ្យស្រឡាញ់។ យ៉ាងណាមិញ ថ្មីៗនេះ នាងបានបង្ហោះរូបភាពមួយចំនួនរបស់ខ្លួនកាលពី ១២ ឆ្នាំមុន ដែលធ្វើអោយបណ្តាញសង្គមទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនាមជាបុគ្គលដែលមានឥទ្ធិពលលើបណ្តាញសង្គមជប៉ុន ដោយមានអ្នកតាមដាននៅលើ Twitter ប្រហែល ៣៥.០០០ នាក់។ តាមពិតទៅ Nanami Kana ជាបុរសកូនមួយអាយុ ៤៥ ឆ្នាំម្នាក់ ដែល​​ចូល​​ចិត្ត​ស្លៀក​សម្លៀក​បំពាក់​នារី និងតុបតែងខ្លួនជាក្មេងស្រីជំទង់។

រូបភាព៖ Nanami Kana/Twitter

បុរសកូនមួយរូបនេះមានជំនាញផាត់មុខយ៉ាងល្អអស្ចារ្យ សូម្បីតែអ្នកដែលតាមដានលើ Twitter របស់គាត់ក៏និយាយថា ពួកគេមិនជឿលើការពិត​ដែល​ថា​គាត់​ជាបុរសវ័យ ៤៥ ឆ្នាំនោះទេ។ Nanami Kana បានចែករំលែករូបថតរបស់គាត់កាលពី ១២ ឆ្នាំមុននៅឆ្នាំ ២០២២ ហើយ​បាន​និយាយ​ថា នៅពេលនោះគាត់មានទម្ងន់ជាង ៦០ គីឡូក្រាមបើធៀបនឹងឥឡូវ។

ជាការពិតណាស់ អ្នកដែលស្គាល់ឈ្មោះ Nanami Kana ភ្ញាក់ផ្អើលជាខ្លាំងចំពោះការពិត និងបាន​សុំ​ឱ្យ​គាត់​ពន្យល់​ពី​របៀប​តុប​តែង​យ៉ាង​ណា​អាច “បន្លំ​ភ្នែក” ​គ្រប់គ្នាបាន។

https://twitter.com/nanamikana1128/status/1540330848972865537?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1540330848972865537%7Ctwgr%5E79bdce580dae3335ffb3c3737dbcd77583739a08%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.odditycentral.com%2Fnews%2F45-year-old-man-finds-online-success-by-posing-as-a-teenage-girl.html

បើតាមសម្តីរបស់ Nanami Kana គ្រប់យ៉ាងចាប់ផ្តើមកាលពី ៨ ឆ្នាំ​មុន នៅពេលនោះគាត់មាន​ទម្ងន់ ១១៥ គីឡូក្រាម ហើយ​វេជ្ជបណ្ឌិត​បាន​ប្រាប់​គាត់​ថា គាត់ប្រឈមនឹងជំងឺជាច្រើន ដែលប៉ះពាល់​ដល់​សុខ​ភាព​របស់​គាត់​យ៉ាង​ធ្ងន់​ធ្ងរ។

សម្តីរបស់វេជ្ជបណ្ឌិតពិតជាធ្វើឱ្យ Nanami Kana ត្រូវគិតពីជីវិតរបស់ខ្លួន។ បន្ទាប់មក គាត់បានចាប់ផ្តើមរបបអាហារ ដោយយកតៅហ៊ូជាប្រភពអាហាររូបត្ថម្ភសំខាន់ប្រចាំថ្ងៃ។ Nanami Kana ចំណាយពេលប្រហែល ៥ ឆ្នាំទើបអាចសម្រក​ទម្ងន់បាន​ពាក់​កណ្តាល ពី ១១៥ គីឡូក្រាម​ចុះសល់ ៥៤ គីឡូក្រាម។ សម្លៀកបំពាក់ធ្លាប់តែស្លៀកទំហំ XXL ឥឡូវនេះបានធ្លាក់ចុះមកនៅទំហំ M ម្យ៉ាង​​វិញ​​ទៀត ទំហំ​ស្បែក​ជើង​របស់​គាត់​ក៏​កាត់​បន្ថយ​ពី​ទំហំ ២៩ មក​ត្រឹម ២៧ ផង​ដែរ។

https://twitter.com/nanamikana1128/status/1640115482434088960?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1640115482434088960%7Ctwgr%5E79bdce580dae3335ffb3c3737dbcd77583739a08%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.odditycentral.com%2Fnews%2F45-year-old-man-finds-online-success-by-posing-as-a-teenage-girl.html

ក្រោយរយៈពេលសម្រកទម្ងន់យ៉ាងលំបាក Nanami បាន​សម្រេច​ក្តី​ស្រមៃធ្វើអ្នកបង្ហាញម៉ូដសម្លៀកបំពាក់នារី។ ចាប់តាំងពីពេលនោះ គាត់បង្កើតគណនី Twitter ហើយចាប់ផ្តើមទាក់ទាញអ្នកចូលមើលបន្តិចម្តងៗ។

អ្នក​គាំទ្រ​ម្នាក់​របស់ Nanami Kana បាន​បញ្ចេញ​មតិ​ថា “តើនេះជាការចាប់កំណើតក្នុងពិភពមួយថ្មីមែនទេ?”

ម្នាក់ទៀតបានបន្ថែមថា “ពិតជាមិនអាចជឿទេថា អ្នកទាំងពីរជាមនុស្សតែមួយដោយគ្រាន់តែមើលលើរូបភាព” ។

ប្រភព៖ Oddity Central

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: