មក​ក្រឡេក​មើល​ថា តើ​នៅ​ថ្ងៃ April Fool’s Day ក្រុម​ហ៊ុន​ជប៉ុន​ប្រើ​ល្បិច​អ្វី​ខ្លះ​បោកអតិថិជន?

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១ ខែមេសា ឬគេហៅថាទិវា “April Fool’s Day” ។ ក្នុងថ្ងៃនេះ ក្រុមហ៊ុនជប៉ុន​តែងតែព្យាយាម​ផ្សាយ​ព័ត៌មានក្លែងបន្លំដើម្បីទាក់​ទាញ​អតិថិជន។ ចូរ​យើង​ស្វែង​យល់​ទាំង​អស់​គ្នា តើ​បណ្តា​ក្រុម​ហ៊ុន​ជប៉ុន​និយាយ​កុហកយ៉ាង​ណា?

នំចេកនៅ Tokyo ជាប្រភេទនំពងមាន់ទន់ដែលមានរសជាតិចេក ស្នូលខាងក្នុងមានក្រែម ទឹកដោះគោ និងស៊ុត។ រូប​រាង​នំ​មើល​ទៅ​​គួរ​​ឱ្យ​​ស្រលាញ់​​ដូច​​ផ្លែ​ចេក ហើយក៏ជានំទុកសម្រាប់ជូននៅ Tokyo ផងដែរ។

ក្រុមហ៊ុនដែលផលិតប្រភេទនំនេះ បានប្រកាសថា ពួកគេ​បាន​រក​ឃើញ​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ស្រដៀង​នឹង​នំ​ចេក​​របស់​​ពួក​គេ​ដុះ​​ធម្មជាតិនៅលើដើមឈើ។ ជាការពិតណាស់ នេះជារឿងដែលពិបាកនឹងជឿ។ ប៉ុន្តែយ៉ាង​ណា គ្រប់​គ្នា​ទទួល​ស្គាល់​ថា ​រូបភាព​ផ្លែ​ចេក​ទាំង​នេះ​គួរ​ឱ្យ​ស្រលាញ់​ណាស់ ជាមួយនឹងស្លឹកមានរាងដូចបូរ។

Happy Turn ជាឈ្មោះប្រភេទនំអង្ករនៅប្រទេសជប៉ុន។ ដំបូងឡើយ គ្រប់គ្នាតែងតែគិតពីអត្ថន័យរបស់វាថា “ឆ្ងាញ់​រហូត​ដល់​ថ្នាក់​អ្នក​មាន​អារម្មណ៍​មាន​សុភមង្គលពេលហូបវាឡើងវិញ” ។ ប៉ុន្តែដោយសារជំងឺរាតត្បាតកូវីដ ១៩ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​បន្តធ្លាក់ចុះ ក្រុមហ៊ុនបានគិតឃើញប្តូរឈ្មោះប្រភេទនំនេះទៅជាពាក្យផ្ទុយទាំងស្រុងគឺ “Tsurai Turn” ។ មានន័យថា “នៅថ្ងៃដែលគ្មាន​សំណាង អ្នក​នឹង​មាន​អារម្មណ៍ឈឺចាប់ពេលហូបវាម្តងទៀត” ។

ក្រុមហ៊ុន​ផលិត​ទឹកកកឈូសត្រជាក់ស្រស់ស្រាយ ដែលស័ក្តិសមជា​បង្អែមលាងមាត់ក្រោយពេលបាយ។ ប៉ុន្តែនៅ​​ឆ្នាំ​​នេះ ក្រុមហ៊ុនបានបន្ថែមរស​ជាតិ​ថ្មីមួយទៀតគឺស្តេក។ ប្រាកដ​ណាស់​ថា​ មនុស្សជាច្រើនគ្រាន់តែឮបែបនេះក៏​​​មាន​​​​អារម្មណ៍​​​ចង់​​​ក្អួត​​ដែរ។

McDonald ជប៉ុនទើបតែបើកសាខាថ្មីរបស់ពួកគេនៅលើភពព្រះអង្គារ ដែលមានឈ្មោះថា Samurai Mac ។ តើ​មាន​​ន័យ​​ថា​​​សាមូរ៉ៃដែល​នៅសល់ ហើយពួកគេកំពុងនៅលើភពព្រះអង្គារឬ?

នេះ​ជា​រូបភាព​បាយ​សាច់គោ​មួយ​ចានដែលបង្ហោះលើ Twitter ផ្លូវការ​របស់ Yoshinoya ប៉ុន្តែប្រសិនបើអ្នកធ្លាប់រស់នៅប្រទេសជប៉ុន អ្នកប្រាកដជាដឹងថា សាច់គោ និងបន្លែនេះមិនដូចជារបស់ Yoshinoya នោះទេ ប៉ុន្តែដូចជារបស់​គូ​ប្រជែង Matsuya ជាង។

ផ្ទុយ​ទៅ​វិញ គូប្រជែងរបស់ពួកគេក៏ធ្វើដូចនេះដែរ។ ប្រហែលជាទិវា April Fool’s Day បានធ្វើឱ្យទំនាក់ទំនងរបស់​ដៃ​​គូ​ប្រកួត​​ប្រជែង​​កាន់​​តែ​​ស្និទ្ធ​ស្នាល​ជាង​មុន។

ហើយចុះអ្នកវិញ? ចូរសាកល្បងរកនឹកពាក្យកុហកដែលគួរអោយចាប់អារម្មណ៍សម្រាប់​ទិវា April Fool’s Day នៅឆ្នាំក្រោយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: