ស្នេហា​មិន​ប្រកាន់​អាយុ​រវាង​អ្នក​ស្រី Kurata Ratsuko វ័យ ៦១ ឆ្នាំ និង​បុរស​​អាយុ ២៩ ឆ្នាំ

កាលពីពេលថ្មីៗនេះ គូស្នេហ៍ជនជាតិជប៉ុនមួយគូដែលល្បីពេញបណ្តាញសង្គមព្រោះតែអាយុខុសគ្នា ៣២ ឆ្នាំ។

ស្នេហាមិនបែងចែកអាយុ វណ្ណៈ នៅសម័យនេះ មនុស្សបើកចិត្តចំពោះទំនាក់ទំនងសេ្នហាដែលមានភេទដូច​គ្នា ឬ​អាយុ​ខុស​គ្នា​ជា​ដើម។ យ៉ាងណាក៏ដោយ គូស្វាមីភរិយាដែលមានវ័យខុសគ្នាច្រើន​​តែង​តែ​បង្កការចាប់អារម្មណ៍​យ៉ាង​ខ្លាំង។

ស្រ្តីខាងលើឈ្មោះ Kurata Ratsuko អាយុ ៦១ ឆ្នាំ​ នៅទីក្រុង Shinjuku ប្រទេសជប៉ុន ប្តីរបស់អ្នកស្រីអាយុ ២៩ ឆ្នាំ។ យ៉ាងណាមិញ បើគ្រាន់តែមើលរូបថត គ្មាននរណាដឹងថា អ្នកទាំងពីរមានអាយុខុសគ្នា ៣២ ឆ្នាំនោះទេ ដោយសារសម្រស់​របស់​អ្នក​ស្រី​​ក្មេង​​ជាង​​វ័យ។

នៅលើបណ្តាញសង្គម Instagram ដែលមានអ្នក Follow ជាង ២៣.០០០ នាក់ អ្នកស្រី Kurata Ratsuko តែងតែបង្ហោះ​រូបភាពគ្រួសាររបស់ខ្លួន ដោយមិនស្ទាក់ស្ទើរបង្ហាញប្តីរបស់ខ្លួនឡើយ។

ទោះជាយ៉ាងណា អ្នកស្រី Kurata មិន​ដែល​បង្ហាញ​អត្តសញ្ញាណ ឈ្មោះ​ពេញ ឬមុខមាត់របស់ស្វាមីទេ។ ភាគច្រើនរូប​ថត​របស់​អ្នកទាំងពីរជារូបពីក្រោយខ្នង ឬរូបមួយចំហៀងប៉ុណ្ណោះ បើ​ថត​ផ្ទាល់មុខនឹងធ្វើអោយព្រាល​ៗ ឬ​​បិទ​បាំង​​ដោយ​​ស្ទីគ័រ។

អ្នកស្រី Kurata និង​អតីត​ស្វាមីលែង​លះ​គ្នា​ជា​ច្រើន​ឆ្នាំមកហើយ គាត់មានលក្ខខណ្ឌសេដ្ឋកិច្ចល្អ។ នៅថ្ងៃមួយអ្នកស្រីទៅហាងកាហ្វេដើម្បីរករបស់ដែលបានបាត់។ ដោយចៃដន្យ បុរសសង្ហាម្នាក់រើសបានរបស់នោះ ហើយរង់ចាំម្ចាស់​ត្រឡប់​មក​យកវិញ។ អ្នក​ទាំង​ពីរ​ជួប​គ្នា “ដូចក្នុងរឿងភាពយន្តរ៉ូមែនទិក” ហើយជជែកគ្នា​និយាយ​ពី​ចំណូល​ចិត្ត​ភាព​​យន្ត និង​​សៀវ​​ភៅ​​រឿង។

ក្រោយ​មក​ពេល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ ពួកគេជួបគ្នាដោយចៃដន្យនៅលើរថភ្លើង។ ដោយ​មាន​អារម្មណ៍​ថា​ ខ្លួនមាននិស្ស័យ​នឹង​បុរស​ម្នាក់​នេះ ដូច្នេះ​អ្នក​ស្រី​សុំ​លេខ​ទំនាក់ទំនង។ នោះក៏ជាការចាប់ផ្តើមរឿងរ៉ាវស្នេហារវាងអ្នកទាំងពីរ​ផង​ដែរ។ អ្នក​ទាំង​ពីរ​ចំណាយ​ពេលស្វែងយល់គ្នាមុននឹងសម្រេចចិត្តរៀបការ។

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​រវាង​គូស្នេហ៍​មួយ​គូ​នេះ ថ្វីត្បិតតែមានអាយុខុសគ្នា ប៉ុន្តែអ្នកទាំងពីរស្ទើរតែមិនមានរូប​រាង​ខុស​គ្នា ដោយសារអ្នកស្រី Kurata Ratsuko ស្រស់​ស្អាត និង​ក្មេង​ជាង​អាយុ​។

ស្ត្រីម្នាក់នេះមានទម្រង់មុខស្អាត ភ្នែកមូលធំៗ ស្បែកតឹងណែន ស ស្នាមញញឹមស្រស់ សុភាព ម្យ៉ាងវិញទៀតការស្លៀក​ពាក់​ក្មេងជាងវ័យ និងទាន់សម័យផងដែរ។ សូម្បីតែពេលឈរនៅក្បែរបុរសជាប្តីវ័យតិចជាង ៣២ ឆ្នាំ ក៏អ្នកស្រី Kurata Ratsuko មិនខុសគ្នាប៉ុន្មានដែរ ផ្ទុយទៅវិញថែមទាំងសមគ្នាទៀត។

ម្យ៉ាងវិញទៀត អ្នកស្រី Kurata Ratsuko មានកូនប្រុសម្នាក់។ អ្វីដែលមិននឹកស្មានកូនប្រុសរបស់អ្នកស្រីមានអាយុច្រើនជាងប្តីអ្នកស្រី ៧ ឆ្នាំ។ សព្វថ្ងៃកូនប្រុសរបស់អ្នកស្រី Kurata Ratsuko បានរៀបការ និងមានកូន។ មាន​ន័យ​ថា ប្តី​របស់​អ្នក​ស្រី Kurata Ratsuko បានក្លាយជាជីតាទាំងមិនទាន់ ៣០ ឆ្នាំផងនោះ។ ចំណែកបុរសជាប្តីរីករាយទទួល​យក​ជីវិតមាន​សុភមង្គល ដោយមិនដែលត្អូញត្អែរ​ចំពោះអាយុខុសគ្នានោះទេ។

អ្នកស្រី Kurata Ratsuko និងប្តីគ្រោងនឹងរៀបការនៅខែធ្នូឆ្នាំ ២០២៣ នេះ។ ដោយដឹងថា ឪពុកម្តាយរបស់បុរស​អាយុ ២៩ ឆ្នាំ​មិន​ជំទាស់​ចំពោះ​អាពាហ៍​ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​នោះទេ។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: