បទពិសោធន៍របស់អ្នកដែលមានជំនាញខាងល្បែងសុីសងនៅជប៉ុន

តើអ្នកចូលចិត្តប្រាក់ដែរទេ?

នេះប្រហែលជាសំណួរដែលមនុស្សជាច្រើនមិនចាំបាច់គិតក៏អាចឆ្លើយបានដែរ ព្រោះពួកគេមិនត្រឹម​តែចូលចិត្តប៉ុណ្ណោះ​ទេ ថែម​ទាំង “ស្រលាញ់” ប្រាក់​ទៀត​ផង។

ក្នុងចំណោមអ្នកដែលតែងតែចង់បានប្រាក់កាន់តែច្រើន ពួកគេបែរជាយកប្រាក់ទៅលេងល្បែងស៊ីសង។ ដូច្នេះនៅ​ទី​បំផុត ប្រាក់​មិន​ត្រឹម​​តែ​មិន​ច្រើន​ឡើង ថែមទាំងត្រូវខ្ចីបំណុលសម្រាប់សងស្បែងសុីសងទៀត។

ថ្វីត្បិតតែ នៅជប៉ុនមិនមានកាស៊ីណូ ប៉ុន្តែមានទម្រង់ភ្នាល់ជាច្រើន។ ក្នុងនោះល្បែងភ្នាល់មានដូចជាឆ្នោត pachinko ប្រណាំង​សេះ ប្រណាំង​ទូក ឬ​ប្រណាំង​ឡាន​ជា​ដើម​។ ដូច្នេះល្បែងភ្នាល់ទាំងនោះ តើអ្នកគិតថាល្បែងមួយ​ណា​ឈ្នះ​បានប្រាក់ច្រើនជាងគេ?

ចូរយើងមកស្តាប់អ្នកលេងល្បែងដែលមានបទពិសោធន៍ជាង ៤០ ឆ្នាំនៅជប៉ុន។ លោកនិយាយថា៖ “ពីមុនឬអនាគត​ដូច​តែ​គ្នា​ប៉ុណ្ណោះ ល្បែងគ្រាន់តែជាល្បែង។ វាមិនមែនជាវិធីរកប្រាក់នោះទេ ដូច្នេះកុំលេងលើសចំនួនប្រាក់​ដែល​អ្នក​មាន” ។

ដូច្នេះតើមានវិធីណាអាចបង្កើនអត្រាឈ្នះដែរទេ?

គេតែងតែនិយាយថា ប្រសិនបើចង់សម្រេចបានអ្វីម៉្យាង អ្នកអាចបង្កើនអត្រាឈ្នះដោយការខិតខំប្រឹងប្រែងរបស់​ខ្លួន។ ប៉ុន្តែ​ប្រហែល​ជា​មិន​អាច​អនុវត្ត​ចំពោះ​ការចាក់ឆ្នោតនោះទេ ព្រោះអត្រាឈ្នះទាប ដូច្នេះមិនថាខំប្រឹងយ៉ាង​ណា ក៏​​មិន​​អាច​​ផ្លាស់​ប្តូរ​ដែរ​មែន​ទេ?

Pachinko ត្រូវគេចាត់ទុកថាស្រួលទាយជាងឆ្នោត យ៉ាងណានៅតែមានចំណុចចៃដន្យ និងពិបាកយល់។ ចំពោះល្បែង​ប្រណាំងសេះក៏ដូចគ្នា អ្នកមិនអាចដឹងមុនកត្តាចៃដន្យនោះទេ ព្រោះ​លទ្ធផល​ការ​ប្រណាំង​អាស្រ័យ​លើ​អារម្មណ៍​របស់​​សេះ​​នៅ​​ពេល​​នោះ​ផង​ដែរ។

អ្វីដែលមិនអាចដឹងមុន មិនថាអ្នកមានជំនាញ ឬបទពិសោធន៍​យ៉ាង​ណា​ក៏ដោយ អ្នក​មិន​អាច​ឈ្នះ​ទាំងស្រុងនោះទេ។ យ៉ាង​ណា​មិញ នៅ​តែ​មានវិធីបង្កើនអត្រាឈ្នះក្នុងចំណោមល្បែងភ្នាល់មួយចំនួន។

សូមក្រឡេកមើលទំនាក់ទំនងរបស់មនុស្ស

ព្រោះក្នុងការប្រណាំង នៅពេលដែលគ្រប់យ៉ាងត្រូវបានត្រៀមរួចរាល់ ឈ្នះ ឬចាញ់អាស្រ័យលើទំនាក់​ទំនង​រវាង​មនុស្ស និង​​មនុស្ស។

អ្នកអាចទាយលទ្ធផលការប្រណាំង ប្រសិនបើសង្កេតមើលលើទំនាក់ទំនងរបស់អ្នកដែលកំពុងចូលរួម។ ឧទាហរណ៍​បើ​ក្រឡេក​ទៅ​មើល​ទំនាក់​ទំនង​គ្រូ និងសិស្ស ជាទូទៅអ្នកដែល​នាំ​មុខ​យក​ឈ្នះ​ច្រើន ទើប​មាន​មនុស្ស​ជា​​ច្រើន​ចង់​​ដើរ​តាម។

ឬនៅថ្ងៃប្រណាំងជាថ្ងៃសំណាង ឬមិនសំណាងសម្រាប់កីឡាករ​ម្នាក់ៗ ដូច្នេះយើងអាចស្មានថា តើចំណុចនោះប៉ះពាល់​យ៉ាង​ណា​ដល់លទ្ធផលការប្រណាំង។ អ្វីដែលគួរឲ្យ​ចាប់អារម្មណ៍ចំពោះល្បែងភ្នាល់ទាំងនេះត្រង់ថា ប្រសិនបើអ្នក​ប្រមូល និង​វិភាគ​ទិន្នន័យ​កាន់​តែ​ច្រើន នោះអ្នកអាចបង្កើនអត្រាឈ្នះរបស់ខ្លួន។

បើនរណាម្នាក់ចាប់យកគន្លឹះទាំងនេះ ពួកគេអាចនឹងក្លាយជាអ្នកមាន ប៉ុន្តែនេះមិនមែនជារឿងងាយស្រួលនោះទេ។ ព្រោះ​បើ​ក្រឡេក​មើលប្រាក់របស់អ្នកដែលលេងល្បែង ប្រហែល​ជា​គ្រប់​សម្រាប់​ពួក​គេទិញផ្ទះមួយ ឬ​ពីរ​ក៏​ថាបាន។

ដូច្នេះយកល្អគួរតែយល់ថា ការលេងល្បែងស៊ីសងមិនមែនជាអ្វីដែលអាចរកប្រាក់បាននោះទេ ប៉ុន្តែគ្រាន់តែជាល្បែង​ប៉ុណ្ណោះ។ ដូច្នេះ​កុំ​ទុកឲ្យ​​វា​​មាន​​ឳកាស​​បំផ្លាញ​​ជីវិត​​របស់​​អ្នក។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: