ត្រឡប់មកវិញហើយ “ពិធីបុណ្យកាំជ្រួចប្រចាំឆ្នាំ” នៅទីក្រុងតូក្យូ
បន្ទាប់ពីផ្អាកអស់រយៈពេល ៤ ឆ្នាំដោយសារជំងឺកូវីដ ១៩ ពិធីបុណ្យកាំជ្រួចនៅទន្លេ Sumida ដែលជាព្រឹត្តិការណ៍រដូវក្តៅប្រចាំឆ្នាំនៅទីក្រុង Tokyo ត្រូវបានប្រារព្ធឡើងវិញ។
ពិធីបុណ្យកាំជ្រួចនៅទន្លេ Sumida ជាព្រឹត្តិការណ៍រដូវក្តៅក្នុងទីក្រុងតូក្យូ។ រូបភាព៖ Japan News
កាលពីថ្ងៃទី ១១ ខែមេសា គណៈកម្មការរៀបចំពិធីបុណ្យបានប្រកាសលើគេហទំព័រផ្លូវការ។ តាមប្រភពដំណឹង ពិធីបុណ្យនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី ២៩ ខែកក្កដា ដោយបាញ់ប្រមាណ ២ ម៉ឺនកាំជ្រួច។
ពិធីបុណ្យកាំជ្រួចនៅទន្លេ Sumida ត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍រដូវក្តៅធំក្នុងទីក្រុងតូក្យូ។ តាមការរំពឹងទុក ព្រឹត្តិការណ៍នេះទាក់ទាញមនុស្សសរុបចំនួន ៩៥០.០០០ នាក់នៅកន្លែងពីរផ្សេងគ្នា។
អ្នករៀបចំព្រឹត្តិការណ៍បានអោយដឹងថា ពួកគេនឹងគោរពតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ។
ប្រភព៖ Kyodo News