លោកតាអាយុ ៨៩ ឆ្នាំបំបែកឯតទគ្គកម្មអ្នកជិះបន្ទះក្តាររលកចំណាស់ជាងគេលើពិភពលោក
ដោយចំណាយពេលភាគច្រើនសម្រាប់គ្រប់គ្រងអាជីវកម្ម នៅពេលដែលឈានចូលវ័យ ៨០ ឆ្នាំ លោកតា Seiichi Sano ដែលជាជនជាតិជប៉ុនរស់នៅទីក្រុង Fujisawa ខេត្ត Kanagawa ចាប់ផ្តើមឡើងភ្នំ Fuji ជាភ្នំដែលខ្ពស់ជាងគេនៅជប៉ុន។ មិនត្រឹមតែប៉ុណ្ណឹង លោកតាថែមទាំងប្តូរទៅជិះបន្ទះក្តាររលកផងដែរ។
រូបភាព៖ Guinness World Records
លោកតា Seiichi Sano កើតនៅថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ១៩៣៣ ស្រុកកំណើតនៅ Hokkaido ដែលនឹងឈានចូលវ័យ ៩០ ក្នុងឆ្នាំនេះ។ នៅពេលដែលរំលឹកដល់ចំណូលចិត្តជិះបន្ទះក្តាររលក លោកតា Sano និយាយថា គាត់ត្រូវបានបំផុសគំនិតដោយបុគ្គលិកធនាគាក្នុងស្រុកម្នាក់ ដែលតែងតែទៅហាលថ្ងៃ និងមើលទៅមិនដូចបុគ្គលិកធនាគាធម្មតាទេ។ អ្វីដែលបុគ្គលរូបនេះបានចែករំលែកគឺចំណូលចិត្តជិះបន្ទះក្តាររលក ចាប់តាំងពីពេលនោះមក លោកតា Sano ចូលចិត្តជិះបន្ទះក្តាររលក ហើយបានរកគ្រូបង្វឹកសម្រាប់ខ្លួន។
ដូច្នេះហើយ លោកតា Seiichi Sano បានចាប់ផ្តើមចំណូលចិត្តជិះបន្ទះក្តាររលកតាំងពីពេលនោះមក។ កន្លែងដែលលោកតាចូលចិត្តគឺឆ្នេរសមុទ្រ Katase Nishihama ដែលជាទីតាំងហែលទឹក និងជិះបន្ទះក្តាររលកដំបូងនៅជប៉ុន។ សព្វថ្ងៃលោកតា Seiichi Sano នៅតែបន្តការងារជានាយកប្រតិបត្តិ (CEO) ដែលជាអាជីវកម្មផ្គត់ផ្គង់ឈើសម្រាប់សាងសង់។
https://twitter.com/GWR/status/1641754778161098753?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1641754778161098753%7Ctwgr%5E87999db1b92ea63e257b748172f159ab984c9ac4%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.guinnessworldrecords.com%2Fnews%2F2023%2F3%2F89-year-old-man-named-worlds-oldest-surfer-after-discovering-sport-in-golden-years-737637
នៅពេលដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីកំណត់ត្រា ទន្ទឹមនឹងនេះ អ្នកតំណាងសៀវភៅកំណត់ត្រា Guinness បាននិយាយថា “លោក Seiichi Sano មិនមែនជាអ្នកជំនាញជិះបន្ទះក្តាររលកនោះទេ ប៉ុន្តែគ្រាន់តែជាអ្នកជិះបន្ទះក្តាររលកធម្មតាតាមចំណូលចិត្តប៉ុណ្ណោះ” ។
ប្រភព៖ Skydoor