ប្រកួតយកឈ្នះចាញ់លើ “ក្តារអុក Othello” តូចជាងគេលើពិភពលោក
នៅពេលនេះគូប្រជែងដ៏ធំបំផុតរបស់អ្នកគឺក្តារអុក។
ក្នុងនាមជាអ្នកយកព័ត៌មានរបស់ SoraNews24 ដោយស្គាល់ពីវិស័យក្តារអុក P.K. Sanjun បានដឹងយ៉ាងច្បាស់ថា នៅឆ្នាំ ២០២៣ នេះជាគម្រប់ខួបលើកទី ៥០ នៃល្បែងដែលពេញនិយមបំផុត Othello កំណត់ស្តង់ដាដោយ Goro Hasegawa និងដាក់លក់ក្នុងឆ្នាំ ១៩៧៣ ។
ប៉ុន្តែអ្វីដែល P.K. មិនបានដឹងគឺនៅឆ្នាំនេះ ឈុតល្បែង Othello ខ្នាតតូចបំផុតត្រូវបានដាក់បង្ហាញដោយ Megahouse ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Bandai Namco ។ គាត់មើលឃើញម៉ាសុីនពេលកំពុងនៅក្នុងហាងលក់គ្រឿងអេឡិចត្រូនិក ហើយសម្រេចចិត្តលេងបង្វិលក្នុងតម្លៃ ៥០០ យ៉េន (៣,៧៨ ដុល្លារ)។
Othello បួនប្រភទត្រូវបានត្រៀមរួចជាស្រេចដូចជា៖ Official Othello, Magnet Othello, Four-Player Othello និង 3-D Othello ។ សំណាង P.K. ប្រមូលបានគ្រប់ខណៈដែលសាកល្បងដំបូង។
ម៉ាសុីនបានប្រកាសថា “ល្បែង Othello ខ្នាតតូចបំផុតលើពិភពលោក” ដែលអាចធ្វើអោយអ្នកចូលចិត្តគំរូវត្ថុខ្នាតតូចមានការងឿងឆ្ងល់ ប៉ុន្តែដោយសារវាត្រូវបានផលិតដោយ Megahouse ដូច្នេះយ៉ាងហោចណាស់នេះជាល្បែង Othello ដែលតូចបំផុតរហូតមកដល់ពេលនេះ។
អ្វីដែលពិសេស ទាំងនេះជាគំរូខ្នាត ១/៨ នៃវត្ថុពិត គ្រប់គ្នាសុទ្ធតែអាចលេងបាន អោយតែដៃរបស់អ្នកអាចកាន់គ្រាប់អុកដែលមានទំហំ ៤ មិល្លីម៉ែត្រ (០,១៦ អីញ) នេះ។
ប្រអប់ដាក់ក្តារអុក សរុបមានចំនួន ៦៤ គ្រាប់អុក ហើយថែមទាំងមានប្រអប់តូចៗចំនួន ២ សម្រាប់ដាក់គ្រាប់អុករបស់អ្នកលេងម្នាក់ៗយ៉ាងស្អាតផងដែរ។
គ្រាប់អុកនីមួយៗត្រូវបានយកចេញ ពេលក្រឡេកមើលទំហំ និងចំនួនគ្រាប់អុក P.K. ចាត់ទុកជារឿងងាយស្រួល។ យ៉ាងណាមិញ គ្រាប់អុកអាចបេះចេញយ៉ាងងាយ គាត់មិនចាំបាច់ប្រើកន្ត្រៃកាត់ក្រចកឡើយ។
និយាយអញ្ចឹងដាក់គ្រាប់អុកចូលប្រអប់តូចពិបាកជាងអ្វីដែល P.K. គិត។
ឥឡូវនេះ គ្រាប់អុកត្រូវបានត្រៀមរួចរាល់ គាត់គ្រាន់តែរកគូប្រកួតទៀតប៉ុណ្ណោះ។
វគ្គទី ១៖ កំពូលចំណាត់ថ្នាក់លេខ ៧ P.K. Sanjun ។
ប្រកួតជាមួយលោក Seiji Nakazawa ។
ការប្រកួតចាប់ផ្តើម…
P.K. និង Seiji និយាយថា៖ វាតូចពេកហើយ។
អ្នកលេងម្នាក់ៗកាន់ដង្កៀបរបស់ខ្លួនដើម្បីផ្លាស់ទីគ្រាប់អុក ប៉ុន្តែសូម្បីតែដង្កៀបក៏ពិបាកកាន់គ្រាប់អុកផងដែរ។
ដៃគ្រាន់តែញ័របន្តិចក៏អាចនឹងប៉ះគ្រាប់អុកផ្សេងដែរ ដោយធ្វើអោយរញ៉េរញ៉ៃ។
មួយសន្ទុះក្រោយមក គូប្រកួត Othello ទាំងពីររូបបានបង្ហាញពីអារម្មណ៍ខកបំណងដោយនិយាយថា “Othello នេះធ្វើឱ្យខ្ញុំមិនចង់លេងបន្តទៀតឡើយ” ។
ប្រភព៖ SoraNews24