ភាពក្លាហានរបស់ស្រ្តីដែលការពារប្រាសាទនៅសម័យសាមូរ៉ៃ

បើតាមទស្សនៈរបស់ប្រជាជនជប៉ុនពីសម័យបុរាណ បុរស​ជា​អ្នក​ប្រយុទ្ធ​នៅលើសមរភូមិ ចំណែកស្រ្តីជាអ្នកជួយនៅ​ពី​ក្រោយ។ យ៉ាង​ណា​មិញ ក៏មានស្ត្រីមួយចំនួនមិន​​ប្រកាន់​​រឿង​នេះ នៅ​ពេល​ដែល​ពួក​គេ​ដើរ​តាម​សាមូរ៉ៃ​ដើម្បីការ​ពារ​ប្រាសាទ។

នៅពេលដែលអ្នកក្រឡេកមើលឈ្មោះ Ii Naotora ប្រហែលជាអ្នកគិតថានោះជាបុរស ប៉ុន្តែតាមពិតទៅជាស្រ្តីម្នាក់ទៅ​វិញ​ទេ។ ឪពុករបស់នាងជាកំពូលអ្នកការពារប្រាសាទ ដែលមានឈ្មោះថា Ii Tanijo ។ ដោយសារតែមិនមានកូនប្រុស ដូច្នេះ​លោក​ត្រូវ​ទទួល​ចិញ្ចឹម​​ពី​សាច់​ញាតិ​ម្នាក់។

ទោះជាយ៉ាងណា លោកត្រូវគេសម្លាប់​ក្នុង​សមរភូមិ ចំណែកកូនប្រុសដែលជាកូនចិញ្ចឹមក៏ត្រូវគេ​ធ្វើ​ឃាត​ដែរ។ ក្រៅ​ពី​​នេះ អ្នក​ដែល​កាន់​តំណែង​សំខាន់​ក្នុង​ប្រាសាទ​ក៏​បាន​លះ​បង់​ជា​បន្តបន្ទាប់ ដែលធ្វើឲ្យ​ប្រាសាទ​ធ្លាក់​ក្នុង​កណ្តាប់​​ដៃ​​សត្រូវ។

កាលនោះ Naotora បានទៅបួស និងស្នាក់អាស្រ័យនៅវត្តមួយ។ នៅពេលដឹងដំណឹងឪពុករបស់ខ្លួនស្លាប់ នាងបាន​ត្រលប់​ទៅ​សមរភូមិ​វិញ និងក្លាយជាអ្នកនាំមុខប្រាសាទ Iinoya ។ ថ្វីត្បិតតែអាចដណ្តើមយកប្រាសាទមកវិញ ប៉ុន្តែ​​ក្រោយ​​ពេល ២ ឆ្នាំ ប្រា​សាទ Iinoya ត្រូវឈ្លានពានដោយប្រទេសមួយផ្សេងទៀត និងត្រូវចុះចាញ់។ គេនិយាយ​ថា នាង​​បាន​បន្តប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយជាមួយនឹងកងទ័ពដ៏ខ្លាំងក្លារបស់ខ្លួន។

ប្រសិនបើអ្នកចាប់អារម្មណ៍លើប្រវត្តិសាស្ត្រជប៉ុន អ្នកប្រហែលជាស្គាល់តួអង្គដែលមានឈ្មោះថា Oda Nobunaga ។ នៅសម័យនោះ ស្រ្តីអភិជនតែងត្រូវបង្ខំឲ្យ​រៀបការជាមួយអ្នកនយោបាយមកពីប្រទេសផ្សេងៗ ដើម្បីបង្កើតទំនាក់​​ទំនង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ។

ម្តាយមីងរបស់ Oda ឈ្មោះ Otsuyanokata ក៏ដូចគ្នាដែរ គាត់ត្រូវរៀបការជាមួយស្តេចក្រាញ់ក្នុងប្រាសាទនៅប្រទេស​​មួយ​​ផ្សេង​ទៀត។ ដោយសារប្តីរបស់គាត់ស្លាប់ព្រោះតែជំងឺ ដូច្នេះបានជា Otsuyanokata បន្តគ្រប់គ្រង ហើយ​ក្លាយ​ជា​ម្ចាស់​ស្រី​ដែល​ស្រស់​ស្អាត​នៅ​ប្រាសាទ Iwamura ។

នៅពេលនោះ Takeda Shingen ជាមនុស្សដែលមានកម្លាំងយោធាខ្លាំងក្លាបាន​ដឹកនាំ​កងទ័ពទៅវាយលុកប្រា​សាទ Iwamura ។ ដើម្បីការពារទាហាន និងប្រជាជនក្នុងប្រាសាទ Otsuyanokata ត្រូវរៀបការជាមួយសមាជិកក្នុងគ្រួសារ Takeda ហើយ​ចូល​រួម​ជា​មួយ​កង​ទ័ព​របស់​លោក។

ក្រោយមក កងទ័ពរបស់ Takeda ត្រូវកងទ័ពនៅប្រាសាទ Iwamura កម្ចាត់ រីឯ Oda ទោះបីជាបានចុះចាញ់ ក៏នាង​​នៅ​​តែ​​ត្រូវ​​គេ​​ចោទ​​ប្រកាន់​​ពី​​បទ​​ក្បត់​​ជាតិ និង​យក​ទៅ​ប្រហារ​​ជីវិត។

ថ្វីត្បិតតែ ស្រ្តីជប៉ុនសម័យមុនមិនមានជម្រើសច្រើនសម្រាប់ជីវិតរបស់ពួកគេក៏ដោយ ប៉ុន្តែនៅពេលដែលចាំបាច់ ពួក​​​គេ​​នៅ​តែ​អាច​ជំនួស​បុរស​ទៅ​ប្រយុទ្ធ និង​លះ​បង់​ដើម្បី​ប្រទេស​របស់​ខ្លួន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: