រំលឹកវិញ្ញាក្ខន្ធ​​អ្នក​​ស្ម័គ្រ​​ចិត្ត​​ជន​ជាតិ​ជប៉ុន​ដែល​​ត្រូវ​​គេ​​សម្លាប់​​នៅ​​ប្រទេស​កម្ពុជា​​ឆ្នាំ ​១៩៩៣

កាលពីថ្ងៃសៅរ៍ ទី៨ ខែមេសាកន្លងទៅនេះ ដែលជាថ្ងៃគោរពវិញ្ញាណក្ខន្ធលើកទី ៣០ ឆ្នាំរបស់លោក Nakata Atsuhito អ្នកស្ម័គ្រចិត្តនៃអង្គការសហប្រជាជាតិជនជាតិជប៉ុន។ លោកបានបាត់បង់ជីវិតនៅ​​ប្រទេស​កម្ពុជាអំឡុងពេលត្រួត​ពិនិត្យ​ការ​​បោះ​ឆ្នោត​ឆ្នាំ ១៩៩៣ ។

រូបភាព៖ NHK

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Ueno Atsushi និង​មន្ត្រី​ផ្សេងទៀត​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​រាជ​ធានី​​ភ្នំពេញ ដើម្បី​រំលឹក​ដល់​លោក Nakata Atsuhito ។ នៅទីនោះ គណៈប្រតិភូបានដាក់ផ្កា និងចំណាយពេលប៉ុន្មាន​នាទី​រំលឹក​ដល់​លោក។

លោក Nakata ត្រូវគេបាញ់សម្លាប់នៅថ្ងៃទី ៨ ខែ​មេសា ឆ្នាំ ១៩៩៣ ពេលកំពុងធ្វើដំណើរតាម​រថយន្ត​នៅ​ខេត្ត​កំពង់​ធំ កាល​នោះ​លោក​មាន​អាយុ ២៥ ឆ្នាំ។

លោកអគ្គរាជទូត Ueno មានប្រសាសន៍ថា ប្រជាជនកម្ពុជាបានប្រាប់គាត់ថា ពួកគេមិនអាចភ្លេចលោក Nakata ឡើយ។

លោក Ueno បន្តទៀតថា ជប៉ុននឹងបន្តរួមចំណែកដល់សន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៃប្រទេសកម្ពុជា។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: