របៀបបង្កើតទំនាក់ទំនងល្អជាមួយនឹងជនជាតិជប៉ុនតាមរយៈកម្មវិធី LINE
សព្វថ្ងៃនេះ មនុស្សគ្រប់គ្នានៅលើពិភពលោកអាចប្រាស្រ័យទាក់ទងបានយ៉ាងងាយតាមរយៈកម្មវិធីលើបណ្តាញសង្គមដូចជា Facebook Messenger, Line, Telegram ឬ Wechat ។ ក្នុងចំណោមនោះ Line ជាកម្មវិធីពេញបំផុតនៅប្រទេសជប៉ុន។
យ៉ាងណាមិញ ប្រជាជនជប៉ុនមិនសូវពូកែបង្ហាញពីអារម្មណ៍របស់ខ្លួននោះទេ ដូច្នេះប្រាកដជាពិបាកបញ្ចេញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកដទៃតាមរយៈសារជាអក្សរ។
ម្យ៉ាងវិញទៀត អ្នកគួរតែដឹងថា ក្នុងការទំនាក់ទំនងរបស់ជនជាតិជប៉ុន ពេលខ្លះពួកគេនិយាយថា “ចូលចិត្ត” ក៏មិនប្រាកដថាដូចនេះដែរ។ ដូច្នេះបើសិនជាអ្នកចង់ស្គាល់មិត្តស្រី ឬមិត្តប្រុសជនជាតិជប៉ុន អ្នកគួរតែទម្លាប់នឹងរឿងនេះ។
បន្ទាប់មកនេះ យើងនឹងស្វែងយល់អំពីគំនិតរបស់ជនជាតិជប៉ុនដូចតទៅ “ខ្ញុំនឹងចូលចិត្តអ្នក ប្រសិនបើខ្ញុំទទួលបានសារបែបនេះ!”
ការបង្កើតសំណួរ
នៅពេលដែលអ្នកចូលចិត្តនរណាម្នាក់ យើងប្រាកដជាចង់ដឹងពីម្នាក់នោះកាន់តែច្រើន ប៉ុន្តែយ៉ាងណាជនជាតិជប៉ុនមិនសូវពូកែទំនាក់ទំនងទេ ដូច្នេះពួកគេងាករកសំណួរធម្មតាវិញ ចំណែកអ្នកស្តាប់គ្រាន់តែឆ្លើយថា “មាន” ឬ “មិនមាន” ប៉ុណ្ណោះ។ ដូច្នេះអាចនឹងធ្វើឲ្យការសន្ទនាគ្មានន័យ និងបញ្ចប់យ៉ាងឆាប់រហ័ស។
ពេលលើកជាសំណួរ ចូរគិតធ្វើយ៉ាងណាឲ្យភាគីឃើញពីបំណងល្អរបស់អ្នក ឬព័ត៌មានដែលអ្នកទទួលបានពីគេអាចជួយដល់អ្នក និងអ្នកដទៃ។
ឆ្លើយតបសំណួរលឿន
គ្រប់គ្នាតែងតែចង់ទទួលបានការឆ្លើយតបលឿនពីមនុស្សដែលខ្លួនស្រលាញ់។ ទោះបីជាពេលខ្លះអ្នកមិនអាចឆ្លើយតបសារបានភ្លាមៗដោយសាររវល់ការងារ យ៉ាងណាចូរផ្តល់អាទិភាពឆ្លើយតបសារឱ្យបានឆាប់តាមដែលអាចធ្វើទៅបានចំពោះទំនាក់ទំនងដែលសំខាន់។ ខណៈដែលភាគីកំពុងធ្វើរឿងដូចគ្នាសម្រាប់អ្នក អ្នកអាចយល់បានថា គេកំពុងចាប់ផ្តើមឲ្យតម្លៃអ្នក។
កុំសរសេរសារខ្លីពេក
ជនជាតិជប៉ុនតែងតែគិតថា គ្មាននរណាម្នាក់ចង់ចំណាយពេលសរសេរសារវែងសម្រាប់មនុស្សដែលពួកគេមិនចូលចិត្តនោះទេ។ ដូច្នេះប្រសិនបើអ្នកផ្ញើសារវែងល្មមបង្ហាញពីអារម្មណ៍របស់ខ្លួន នោះពួកគេនឹងមានអារម្មណ៍ថា ខ្លួនទទួលបានការគោរព និងអោយតម្លៃខ្ពស់ចំពោះអ្នក។
ជាចុងក្រោយផ្ញើស្ទីគ័រ
ទោះបីជាអ្នកសរសេរសារវែងតែអាចប្រាកដថាបានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនដែរទេ? ដូច្នេះពេលនេះ អ្នកគ្រាន់តែផ្ញើស្ទីគ័របន្ថែម វានឹងជួយអ្នកបង្ហាញពីអារម្មណ៍របស់ខ្លួន និងធ្វើឲ្យសាររបស់អ្នកកាន់តែគួរឱ្យចាប់អារម្មណ៍។ ប៉ុន្តែប្រសិនបើអ្នកគ្រាន់តែផ្ញើស្ទីគ័រដោយមិនសរសេរអ្វីសោះ ពេលខ្លះមិនល្អទៅវិញ។
នៅពេលដែលភាគីផ្ញើសារមកអ្នកនៅថ្ងៃបន្ទាប់
បន្ទាប់ពីបញ្ចប់ការសន្ទនា ភាគីបន្តផ្ញើសារអោយអ្នកនាថ្ងៃបន្ទាប់។ ថ្វិត្បិតតែមានពេលខ្លះសារដែលគេផ្ញើមិនទាក់ទងនឹងខ្លឹមសារដែលជជែកគ្នាថ្ងៃមុន យ៉ាងណាចំណុចនេះដោយសារពួកគេចង់និយាយជាមួយអ្នកប៉ុណ្ណោះ។
ទោះជាយ៉ាងណា ពិបាកទាយដឹងពីអារម្មណ៍ពិតរបស់ជនជាតិជប៉ុនណាស់។ ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់ ដើម្បីកុំឱ្យខ្លួនយល់ច្រឡំផងដែរ។
Abe Kengo