ក្រុមស្រាវជ្រាវបានរកឃើញវិមានរបស់ព្រះអង្គម្ចាស់ Toneri ក្នុងសតវត្សទី ៨
សំណង់ដែលគេចាត់ទុកជាលំនៅដ្ឋានរបស់ព្រះអង្គម្ចាស់ Toneri មានផ្ទៃដី ៣៧០ ម៉ែត្រការ៉េ ដោយមានអាគារសំខាន់ៗចំនួន ៣ និងត្រូវបានសាងសង់ឡើងតាមស្ថាបត្យកម្ម hottate-bashira ។
ក្រុមស្រាវជ្រាវឈរនៅទីតាំងសសរឈើធំដើម្បីស្រមៃមើលពីទំហំលំនៅដ្ឋានរបស់ព្រះអង្គម្ចាស់ Toneri នៅ Nara ។ រូបភាព៖ ក្រុមប្រឹក្សាអប់រំទីក្រុង Nara
កាលពីថ្ងៃទី ៥ ខែមេសា ទំព័រ Ashahi Shimbun បានអោយដឹង ក្រុមបុរាណវិទូជប៉ុនបានប្រទះឃើញភស្តុតាងនៅ Heijo-kyo ខេត្ត Nara ប្រហែលជាលំនៅដ្ឋានរបស់ព្រះអង្គម្ចាស់ (ឆ្នាំ ៦៧៦-៧៣៥) ដែលជាកូនប្រុសរបស់អធិរាជ Tenmu ។ ព្រះអង្គម្ចាស់ Toneri ល្បីដោយសារចងក្រង “Nihon Shoki” (កំណត់ប្រវត្តិសាស្រ្តជប៉ុន) ។
កន្លែងនេះមានតាំងពីសម័យ Nara (ឆ្នាំ ៧១០-៧៨៤) ដោយគ្រោងសាងសង់អគារផ្ទះល្វែង។ យ៉ាងណាមិញ ការជីកកកាយចាប់ពីខែមករាដល់ខែមីនាបានបង្ហាញឱ្យឃើញពីសំណង់បុរាណដែលត្រូវបានសាងសង់ឡើងដោយស្ថាបត្យកម្ម hottate-bashira ក្នុងនោះ សសរឈើធំៗត្រូវបានកប់ក្នុងដីសម្រាប់ទ្ររចនាសម្ព័ន្ធធំ។
ក្រុមប្រឹក្សាអប់រំទីក្រុង Nara បានអោយដឹងថា ទីតាំងដែលទើបរកឃើញមានទំហំប្រហែល ៣៧០ ម៉ែត្រការ៉េ ដែលជាក់ស្តែងមានអគារសំខាន់ៗចំនួនបី។ អគារទាំងបីត្រូវបានតំរៀបតាមទិសខាងជើងទៅត្បូង អគារខាងជើងធំជាងគេ ទិសខាងកើត និងលិចមានប្រវែងប្រហែល ២០ ម៉ែត្រ ចំណែកទិសខាងជើងទៅខាងត្បូងវែងជាង ១០ ម៉ែត្រ។ ប្រហោងរាងការ៉េដែលគេជីកដើម្បីដាក់សសរក៏ធំណាស់ដែរ ផ្នែកម្ខាងៗគឺ ១,៥ ម៉ែត្រ។
Heijo-kyo ជារាជធានីជប៉ុននៅសម័យ Nara ត្រូវបានសាងសង់តាមទម្រង់សំណាញ់។ ឯកតាដីមូលដ្ឋានគឺទីប្រជុំជន តំបន់រាងការ៉េដែលមានជ្រុង ១៣០ ម៉ែត្រ។ សមាជិករាជវង្សានុវង្ស អភិជន និងមន្ត្រីត្រូវបានបែងចែកដីលំនៅដ្ឋាន ទំហំអាស្រ័យលើឋានៈ។ អភិជនដែលមានឋានៈ ៥ ឬទាបជាងនេះទទួលបានក្រុងមួយ ចំណែកអ្នកដែលមានឋានៈខ្ពស់ ដូចជាព្រះអង្គម្ចាស់ Nagaya (ប្រហែលឆ្នាំ ៦៧៦-៧២៩) ទទួលបានក្រុងចំនួន ៤ ។
ក្រុមវិទ្យាសាស្ត្របានអោយដឹងថា ទីតាំងជីកកកាយជាកន្លែងស័ក្តិសមសម្រាប់សាងសង់លំនៅឋានរបស់អភិជន។ សំណង់ដែលទើបតែរកឃើញលាតសន្ធឹងលើទីក្រុងជាច្រើន។ ពួកគេក៏បានរកឃើញក្បឿងដុតចេញពីឡតែមួយស្ថិតនៅទូទាំងតំបន់ដែលមានទំហំស្មើនឹងទីក្រុងចំនួន ៤ ។
Toshihide Omi អ្នកជំនាញជាន់ខ្ពស់ផ្នែកសម្បត្តិវប្បធម៌នៃទីភ្នាក់ងារវប្បធម៌ជប៉ុន ជឿជាក់ថា ព្រះអង្គម្ចាស់ Toneri ប្រហែលជាធ្លាប់មានវិមានដ៏ធំស្កឹមស្កៃនៅកណ្តាលរាជធានី ការរកឃើញថ្មីបានបញ្ជាក់ពីសម្មតិកម្មនេះ។ លោកបាននិយាយថា “តំបន់ផ្ទះមួយចំនួនត្រូវបានហ៊ុមព័ទ្ធ។ សញ្ញានេះបង្ហាញថា នេះទំនងជាលំនៅដ្ឋានសម្រាប់អភិជនជាងអគាររដ្ឋាភិបាល” ។
ប្រភព៖ Asahi Shimbun