Toyota ផលិតម៉ូតូអគ្គិសនីដោយបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់សម្រាប់មនុស្សចាស់ និងអ្នកមិនអាចធ្វើចលនាដោយខ្លួនឯង
C+Walk S ជាប្រភេទម៉ូតូអគ្គិសនីសម្រាប់មនុស្សចាស់នៅប្រទេសជប៉ុន។ ម៉ូតូនេះមានតម្លៃចាប់ពី ៤៩៨.០០០ យ៉េន។
ថ្មីៗនេះ Toyota បានដាក់បង្ហាញគំរូម៉ូតូកង់ ៣ C+Walk S ដែលនេះជាផលិតផលសម្រាប់មនុស្សចាស់ ឬអ្នកដែលមិនអាចធ្វើចលនាដោយខ្លួនឯង។
ម៉ូតូមានកង់ខាងមុខមួយ និងកង់ក្រោយពីរ ដែលការរចនានេះជួយបង្កើនលំនឹង និងកាត់បន្ថយការបង្វិលមកត្រឹម ០,៩៥ ម៉ែត្រ។ នៅខាងក្រោមកៅអីអង្គុយជាកន្លែងផ្ទុកអីវ៉ាន់ចំណុះ ៣៣ លីត្រ ឬទម្ងន់អតិបរមា ២០ គីឡូក្រាម។
C+Walk S មិនមានបំពង់ឧស្ម័នទេ ផ្ទុយទៅវិញជំនួសដោយប៊ូតុងស្រដៀងទៅនឹងរថយន្ត ATV ។ អ្នកបើកបរអាចកំណត់ល្បឿនប្រហែលពី ១ ដល់ ៦ គីឡូម៉ែត្រក្នុងមួយម៉ោង។
ថាមពលនៅលើម៉ូតូត្រូវបានផ្គត់ផ្គង់ដោយថ្ម lithium-ion ដែលមានទម្ងន់ប្រហែល ២,៥ គីឡូក្រាម។ ចម្ងាយធ្វើដំណើរអតិបរមាបន្ទាប់ពីសាកពេញគឺ ១២ គីឡូម៉ែត្រ រយៈពេលសាកថ្មប្រហែល ២,៥ ម៉ោង។
ថ្វីត្បិតតែម៉ូតូតូច យ៉ាងណា C+Walk S ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាសុវត្ថិភាពជាច្រើន។ យានជំនិះមានប្រព័ន្ធបន្ថយល្បឿនដោយស្វ័យប្រវត្តិពេលបត់ និងចុះទួល កំណត់ឧបសគ្គនៅខាងមុខ…។
Toyota ចែកចាយ C+Walk S ដោយមានទម្រង់ស្តង់ដារ ២ និងកញ្ចប់ជំនួយសុវត្ថិភាពពេញលេញ។ ដោយលក់ក្នុងតម្លៃ ៤៩៨.០០០ យ៉េន និង ៥០៥.០០០ យ៉េន ស្មើនឹង ៣.៧៧៩ ដុល្លារ និង ៣.៨៣២ ដុល្លារ។
ប្រភព៖ Toyota