ជប៉ុនកំពុងស្វះស្វែងរកមនុស្ស ១០ នាក់លើឧទ្ធម្ភាគចក្រយោធាដែលបានធ្លាក់
ជប៉ុនកំពុងប្រមូលកម្លាំងជួយសង្គ្រោះជាច្រើននាក់ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតក្នុងករណីឧទ្ធម្ភាគចក្រធ្លាក់នៅល្ងាចថ្ងៃទី ៦ ខែមេសា។
យោងតាមព័ត៌មានដែលឧត្តមសេនីយ៍ Yasunori Morishita ប្រធានកងកម្លាំងស្វ័យការពារដីគោក (GSDF) ប្រកាសក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ៧ ខែមេសា។
នាថ្ងៃដដែល នៅលើទូរទស្សន៍ NHK នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសង្កត់ធ្ងន់ថា នៅពេលនេះរដ្ឋាភិបាលផ្តល់អាទិភាពលើការស្វែងរក និងជួយសង្គ្រោះអ្នកដែលនៅលើឧទ្ធម្ភាគចក្រ។
កងកម្លាំងការពារដែនសមុទ្រជប៉ុនបានប្រមូលផ្តុំនាវាជាច្រើន និងយន្តហោះយោធា ដើម្បីកំណត់ទីតាំងបំណែកយន្តហោះ និងស្វែងរកជនរងគ្រោះចំនួន ១០ នាក់។
បើតាម GSDF មនុស្ស ១០ នាក់ដែលនៅលើយន្តហោះមានដូចជាអាកាសយានិកពីរនាក់ អ្នកបច្ចេកទេសពីរនាក់ និងប្រាំមួយនាក់ផ្សេងទៀតជាកងកម្លាំងស្វ័យការពារ។ ក្នុងចំណោមនោះលោក Yuichi Sakamoto ជាមេបញ្ជាការជាន់ខ្ពស់របស់ GSDF ។
ជប៉ុនបានរកឃើញវត្ថុអណ្តែតលើសមុទ្រក្បែរកន្លែងកើតហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ រូបភាព៖ Reuters
នៅយប់ថ្ងៃទី ៦ ខែមេសា កងកម្លាំងការងារសមុទ្រជប៉ុន និងប្រភពព័ត៌មានផ្សេងទៀតបានអោយដឹងថា ឧទ្ធម្ភាគចក្រ UH60 នៃកងកម្លាំងស្វ័យការពារដីគោក (GSDF) កំពុងដឹកមនុស្ស ១០ បានធ្លាក់។
កងកម្លាំងការពារដែនសមុទ្រជប៉ុនបានអោយដឹងឧទ្ធម្ភាគចក្រព UH60 បាត់សញ្ញាលើអេក្រង់រ៉ាដានៅម៉ោង ១៦ៈ៤០ នាទី ពេលកំពុងនៅតំបន់ដែលមានចម្ងាយពីអាកាសយានដ្ឋានកោះ Miyako ខេត្ត Okinawa ប្រហែល ១៨ គីឡូម៉ែត្រភាគពាយព្យ។
ឧទ្ធម្ភាគចក្រ UH-60 Black Hawk ដូចយន្តហោះដែលបានធ្លាក់។ រូបភាព៖ WK
បច្ចុប្បន្នកម្លាំងបានបញ្ជូនទូកល្បាតចំនួន ៤ គ្រឿងទៅដល់ដែនទឹកក្បែរនោះ ដើម្បីស្វែងរកឧទ្ធម្ភាគចក្រ។ ចំណែកលក្ខខណ្ឌអាកាសធាតុនៅតំបន់ស្វែងរកធម្មតា។
យោងតាមព័ត៌មានពីក្រសួងការពារជាតិជប៉ុន ឧទ្ធម្ភាគចក្រនេះជាកម្មសិទ្ធិរបស់ GSDF នៅឯជំរុំ Takayubaru ខេត្ត Kumamoto ភាគនិរតីប្រទេសជប៉ុន និងកំពុងចូលរួមសកម្មភាពល្បាតដែនសមុទ្រជុំវិញកោះ Miyako ចំពោះបេសកកម្មល្បាតតាមអាកាស។
ប្រភព៖ Reuters, Kyodo, NHK