លោក Yoshihiro Nakata កាន់តំណែងប្រធាន និងនាយកប្រតិបត្តិ Toyota Motor Europe
យោងតាម Toyota ជប៉ុនបានអោយដឹង លោក Yoshihiro Nakata កាន់តំណែងប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Toyota Motor Europe ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ នេះតទៅ។
លោក Yoshihiro Nakata កើតនៅឆ្នាំ ១៩៦៨ ខេត្ត Aichi និងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Nagoya ក្នុងឆ្នាំ ១៩៩១ ។
លោក Yoshihiro Nakata ធ្វើជា CEO ក្រុមហ៊ុន Toyota អឺរ៉ុបនៅដើមខែមេសា ឆ្នាំ ២០២៣ ។
លោក Nakata បានចូលរួមផ្នែកលក់ក្នុងស្រុករបស់ Toyota Motor Corporation មុនពេលផ្លាស់ទៅធ្វើការនៅបរទេសចាប់ពីឆ្នាំ ១៩៩៨ ។
ចាប់ពីឆ្នាំ ២០០៦ គាត់បានចំណាយពេលជាង ៩ ឆ្នាំធ្វើការនៅបរទេសដូចជាអាសុី៖ Toyota Astra Motor (Indonesia), Toyota Motor Aisa Pacific (សិង្ហបុរី) និង Toyota Daihatsu Engineering & Manufacturing (ថៃ)។
ក្នុងឆ្នាំ ២០១៧ លោក Nakata កាន់តំណែងជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Toyota Astra Motor (ប្រទេសឥណ្ឌូនេស៊ី)។
ក្នុងឆ្នាំ ២០២០ គាត់ត្រូវបានតែងតាំងជានាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន Toyota Motor Corporation ។
នៅចុងឆ្នាំ ២០២០ លោក Nakata បានត្រឡប់ទៅក្រុមហ៊ុន Toyota ជប៉ុនក្នុងនាមជាអគ្គនាយកជាន់ខ្ពស់ ដែលទទួលបន្ទុកលើសកម្មភាពលក់ និងផែនការទីផ្សារ បង្កើតផែនការអាជីវកម្ម និងទទួលខុសត្រូវគម្រោង MIRAI (គម្រោងរថយន្តដំណើរការដោយឥន្ធនៈអុីដ្រូសែន)។
ចាប់ពីឆ្នាំ ២០២២ រហូតដល់ពេលដែលត្រូវបានតែងតាំង គាត់ធ្វើជាអនុប្រធានប្រតិបត្តិក្រុមហ៊ុន Toyota តំបន់អាសុី។
ក្រុមហ៊ុនរថយន្តជប៉ុនជាទម្លាប់តែងតាំងមុខតំណែងប្រតិបត្តិថ្មីនៅដើមឆ្នាំសារពើពន្ធបន្ទាប់ ដែលជាធម្មតាចាប់ពីថ្ងៃទី ១ ខែមេសាជារៀងរាល់ឆ្នាំ យោងទៅតាមការគណនាឆ្នាំសារពើពន្ធរបស់ជប៉ុន។
ប្រភព៖ Skydoor