ពិតជារន្ធត់ណាស់ រដ្ឋាភិបាលជប៉ុនប៉ាន់ប្រមាណការខូចខាតដែលបង្កឡើងដោយរញ្ជួយដីកម្រិតខ្ពស់នៅតំបន់ Nankai
រដ្ឋាភិបាលជប៉ុនបានបង្កើតអង្គភាពស្រាវជ្រាវមួយដើម្បីប៉ាន់ប្រមាណផលប៉ះពាល់ដែលបង្កឡើងដោយរញ្ជួយដីកម្រិតខ្ពស់ ដែលត្រូវបានព្យាករណ៍ថានឹងកើតឡើងនៅតំបន់ Nankai តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសជប៉ុន។ រញ្ជួយដីខ្លាំង (Magnitude) ដែលមានកម្រិតពី ៨ ទៅ ៩ អាចនឹងកើតឡើងនៅតំបន់នេះអំឡុងពេល ៣០ ឆ្នាំខាងមុខ។
នៅឆ្នាំ ២០១២ រដ្ឋាភិបាលជប៉ុនបានដាក់ចេញការប៉ាន់ប្រមាណថាតំបន់ភាគខាងកើត និងខាងលិចប្រទេសជប៉ុននឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសាររញ្ជួយដីខ្លាំង ឬរលកយក្សស៊ូណាមិក្នុងករណីកើតមានរញ្ជួយដីខ្លាំងនៅតំបន់ Nankai ។ ចំពោះករណីដែលអាក្រក់បំផុតអាចបណ្តាលអោយមនុស្សចំនួន ៣២៣.០០០ នាក់បាត់បង់ជីវិត និងបំផ្លាញអគារប្រហែល ២,៤ លានខ្នង។
កាលពីថ្ងៃទី ៤ ខែមេសា អ្នកជំនាញស្រាវជ្រាវផ្នែកគ្រោះមហន្តរាយចំនួន ១៧ រូបបានចូលរួមកិច្ចប្រជុំលើកដំបូងរបស់អង្គភាពនៅទីក្រុងតូក្យូ។ រដ្ឋាភិបាលជប៉ុនបានកំណត់គោលដៅកាត់បន្ថយចំនួនអ្នកស្លាប់ប្រហែល ៨០% និងពាក់កណ្តាលក្នុងចំណោមអគារដែលមានហានិភ័យរលំ។ រដ្ឋាភិបាលគ្រោងនឹងបញ្ចប់ការវាយតម្លៃឡើងវិញចំពោះការខូចខាតដែលបណ្តាលមកពីរញ្ជួយដីខ្លាំងនៅនិទាឃរដូវក្រោយ។
ប្រភព៖ NHK
Duc Lam