ប្លែកភ្នែកម្តងហើយថ្ងែនេះ “ភីហ្សារសជាតិជីវ៉ានស៊ុយ” ដែលកំពុងតែល្បីនៅជប៉ុន
ភីហ្សារសជាតិជីវ៉ាន់ស៊ុយដាក់ពីលើ topping ដូចជាបង្គា ទឹកប៉េងប៉ោះ កំពុងតែត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍នៅជប៉ុន។
យោងតាម Japan Today កាលពីចុងខែមីនាកន្លងទៅនេះ ភីហ្សារសជាតិជីវ៉ាន់ស៊ុយដែលមានឈ្មោះថា “Pakuchi Sugite Kusa” ភ្លាមៗនោះបានធ្វើឱ្យមនុស្សជាច្រើនចង់ភ្លក់រសជាតិ។ ដូចដែលឈ្មោះបានបង្ហាញ “pakuchi sugite kusa” ក្នុងភាសាជប៉ុនមានន័យថា “ក្លិនជីវ៉ាន់ស៊ុយ” មើលទៅពេញទៅដោយជីវ៉ាន់ស៊ុយ ស្ទើរតែមិនឃើញ topping ខាងក្រោម។
ភីហ្សារសជាតិជីវ៉ាន់ស៊ុយ។ រូបភាព៖ akimogu_stadium
នៅជប៉ុនជីវ៉ាន់ស៊ុយត្រូវគេចាត់ទុកដូចជាប្រភេទគ្រឿងទេសដែលបែងចែកជា ២ ក្រុមគឺ “ក្រុមចូលចិត្តជីវ៉ាន់ស៊ុយ” និង “ក្រុមស្អប់ជីវ៉ាន់ស៊ុយ” ។ ដូច្នេះហើយបានជាភីហ្សាដែលមានបរិមាណជីវ៉ាន់ស៊ុយច្រើនបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង។
ហាងលក់ភីហ្សារសជាតិជីវ៉ាន់ស៊ុយបាននិយាយថា ខ្លួនផ្តោតលើអតិថិជន Gen Z ដែលតែងតែចូលចិត្តរបស់ថ្មីៗ។ យ៉ាងណាមិញ អ្នកដែលចូលចិត្តជីវ៉ាន់ស៊ុយប្រាកដជាពេញចិត្តនឹងប្រភេទភីហ្សាថ្មីនេះ។ ថ្វីត្បិតតែមានគ្រឿងផ្សំដូចជាម្សៅ បង្គា ទឹកជ្រលក់ប៉េងប៉ោះ និងទឹកជ្រលក់ yangnyeom (ប្រភេទទឹកជ្រលក់ប្រើសម្រាប់មាន់បំពងហឹររបស់កូរ៉េ)។
អ្នកសរសេរប្លុក Nao Sakura បានរៀបរាប់នៅលើ Instagram ថា “ក្លិនជីវ៉ាន់ស៊ុយសាយភាយពេញបន្ទប់ពេលអ្នកបើកប្រអប់។ អ្នកដែលចូលចិត្តប្រាកដជាមិនអាចទប់អារម្មណ៍បានឡើយ ចំណែកអ្នកដែលមិនចូលចិត្តវាច្បាស់ជាភីហ្សាដ៏គួរឱ្យស្អប់បំផុតហើយ” ។
ចំណិតភីហ្សារសជាតិជីវ៉ាន់ស៊ុយ។ រូបភាព៖ ikenaga_w
អ្នកយកព័ត៌មាន Egawa Tasuku នៃទំព័រ Soranews24 បានទិញភីហ្សាមួយនេះ បន្ទាប់ពីបានឃើញការផ្សាយលើអុីនធឺណេត។ បុគ្គលម្នាក់នេះបាននិយាយថា “ពិតជាគួរអោយភ្ញាក់ផ្អើលណាស់ដែលទទួលបានភីហ្សាមើលទៅស្ទើរតែដូចរូបភាពផ្សាយពាណិជ្ជកម្ម ជាភីហ្សាសម្រាប់អ្នកចូលចិត្តជីវ៉ាន់ស៊ុយ បង្គា និងទឹកជ្រលក់។ ក្លិនជីវ៉ាន់ស៊ុយឆួលរហូតដល់ថ្នាក់គាត់ធុំក្លិនទាំងមិនទាន់បើកប្រអប់ផងនោះ” ។
នៅពេលដែល Egawa ខាំមួយមាត់ក្លិនជីវ៉ាន់ស៊ុយឆួលពេញមាត់។ បង្គា ទឹកជ្រលក់… ហាក់ដូចជាគ្រឿងផ្សំសម្រាប់បន្ថែមរសជាតិប៉ុណ្ណោះ។ បើតាមបង ប្រហែលជាហាងចង់បន្ថែមទឹកប៉េងប៉ោះ ទឹកជ្រលក់ yangnyeom បង្គា ដោយមានបំណងបង្កើតរសជាតិស្រដៀងនឹង tomyum របស់ប្រទេសថៃ ប៉ុន្តែពួកគេបរាជ័យព្រោះពេញទៅដោយក្លិនជីវ៉ាន់ស៊ុយ។
ទន្ទឹមនឹងនោះ នៅលើ instagram មនុស្សជាច្រើនបានបង្ហោះរូបភាពភីហ្សារសជាតិជីវ៉ាន់ស៊ុយ។ មនុស្សម្នាក់បាននិយាយថា “ភីហ្សាឆ្ងាញ់ជាងអ្វីដែលខ្ញុំគិត” ។
បច្ចុប្បន្នភីហ្សារសជាតិជីវ៉ាន់ស៊ុយមួយមានតម្លៃ ២.៥០០ យ៉េន (១៨.៨៩ ដុល្លារ) សម្រាប់ការបរិភោគក្នុងហាង និង ២.៨០០ យ៉េនសម្រាប់សេវាកម្មដឹកជញ្ជូន។ ភីហ្សាត្រូវបានលក់ទូទាំងប្រទេសរហូតដល់ថ្ងៃទី ៩ ខែមេសា។
ប្រភព៖ Japan Today, Soranews24