ជប៉ុនបញ្ជាក់ពីករណីស្លាប់ដំបូងដោយជំងឺរលាកថ្លើមចំពោះកុមារ
ស្ថាប័នសុខាភិបាលជប៉ុនបានបញ្ជាក់ពីករណីស្លាប់ដំបូងដោយសារជំងឺរលាកថ្លើមចំពោះកុមារ រីឯមូលហេតុមិនទាន់ច្បាស់នៅឡើយទេ។
ចាប់ពីខែមេសាឆ្នាំមុន ជាង ១ ពាន់ករណីរលាកថ្លើមដែលមិនច្បាស់ពីមូលហេតុត្រូវបានកត់សម្គាល់ឃើញនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
យោងតាមវិទ្យាស្ថានជាតិនៃជំងឺឆ្លង (NIID) គិតត្រឹមខែកុម្ភៈឆ្នាំនេះ ដោយសង្ស័យមាន ១៥៦ ករណីរលាកថ្លើមចំពោះកុមារត្រូវបានរាយការណ៍នៅក្នុងប្រទេសជប៉ុន។
ក្នុងនោះមាន ៣ ករណីត្រូវប្តូរថ្លើម និង ១ ករណីស្លាប់។ អ្នកដែលកើតជំងឺនេះមានអាយុចាប់ពី ១៦ ខែដល់ ៩ ឆ្នាំ ជាមួយនឹងរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺពោះ រាគ និងក្អួតចង្អោរ។
នេះក៏ជាករណីស្លាប់ដំបូងដែលត្រូវបានកត់សម្គាល់ក្នុងប្រទេសផងដែរ។ បច្ចុប្បន្ននេះ ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីពិនិត្យមើលថា តើមានអ្នកជំងឺផ្សេងមានរោគសញ្ញាស្រដៀងគ្នាដែរទេ។
ប្រភព៖ NHK
JAPO