អស្ចារ្យណាស់! ក្រុម​ហ៊ុន Toyota បាន​សម្រេច​ចិត្ត​​ជូន​រថយន្ត​ថ្មី​ដល់​អតិថិជន បន្ទាប់​ពី​រថយន្ត​ឈាន​ដល់​ចម្ងាយ ១,៦ លាន​គីឡូ​ម៉ែត្រ

អតិថិជនម្នាក់ប្រើរថយន្ត Toyota ជាង ១,៦ លានគីឡូម៉ែត្រ ហើយក៏បានបាត់ដោយចៃដន្យ បន្ទាប់ពីដឹងរឿង​នេះ ក្រុម​ហ៊ុន​រថយន្តជប៉ុនបាន​សម្រេច​ចិត្ត​ជូនរថយន្តថ្មីដល់អតិថិជនដែលស្មោះនឹង​ម៉ាក​យីហោ​កន្លង​មក។

ថ្មីៗនេះ ក្រុមហ៊ុនរថយន្ត Toyota បានជូនអំណោយរថយន្ត Toyota Highlander 2023 ដល់អតិថិជនម្នាក់នៅសហរដ្ឋ​អាមេរិក បន្ទាប់ពីលោកបានប្រកាសថា Highlander ដែលធ្វើដំណើរចម្ងាយ ១ លានម៉ាយ (១,៦ លានគីឡូ​ម៉ែត្រ) ត្រូវ​ព្យុះ Ian បក់​ទៅបាត់។

លោក Mark Miller ឈរក្បែររថយន្ត Toyota Highlander 2023 ដែលក្រុមហ៊ុនរថយន្តជប៉ុនជូន។

អតិថិជនម្នាក់ឈ្មោះ Mark Miller បានទិញរថយន្ត Toyota Highlander Hybrid ឆ្នាំ ២០០៦ ហើយបើករថយន្តជារៀងរាល់ថ្ងៃ។ បច្ចុប្បន្នគាត់ជាម្ចាស់ក្រុមហ៊ុនដែលមានឯកទេសខាងក្រាលកៅស៊ូ ដូច្នេះពេលខ្លះគាត់ប្រើរថយន្តរបស់​ខ្លួន​ដូច​ជា​ការិយាល័យ​ចល័ត។

លោក Mark បានចែករំលែកថា៖ “ខ្ញុំចូលចិត្តរថយន្តនេះណាស់ ព្រោះវាបានរួមដំណើរជាមួយខ្ញុំអស់រយៈពេលជាច្រើន​ឆ្នាំ ក៏ដូច​ជាឈានដល់ចម្ងាយ ១ លានម៉ាយដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ គួរឱ្យស្តាយរថយន្តត្រូវព្យុះ Ian ​ចូល​រដ្ឋ Florida បក់​ទៅ​បាត់” ។

មុននោះ នៅពេលដែលលោក Mark និយាយជាមួយភ្នាក់ងារលក់រថយន្តថា រថយន្តរបស់គាត់ធ្វើដំណើរបានចម្ងាយ ៥០០,០០០ ម៉ាយ (៨០០,០០០ គីឡូម៉ែត្រ) ក្រុមហ៊ុន Toyota ក៏បានជូនធុងទឹកកកមួយផងដែរ។ រថយន្តរបស់គាត់ធ្វើដំណើរបាន ១ លានម៉ាយ (១,៦ លានគីឡូម៉ែត្រ) ដូច្នេះគាត់ក៏បានភ្នាក់ងារអញ្ជើញទៅជួបម្តងទៀត។

ជាពិសេស Toyota ក៏បានធ្វើឱ្យគាត់ភ្ញាក់ផ្អើលដោយជូន Highlander 2023 ថ្មីមួយគ្រឿងដល់លោក នេះជារបៀបដែលក្រុមហ៊ុន​រថយន្ត​ជប៉ុន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ស្មោះត្រង់របស់អតិថិជននឹងម៉ាកយីហោរហូតមក។

រថយន្ត Toyota Highlander hybrid 2006 រត់បានចម្ងាយ ១ លានម៉ាយ

Toyota ក៏បានកត់សម្គាល់ផងដែរថា Highlander របស់លោក Mark តែងតែទទួលសេវាកម្មជួសជុលដោយភ្នាក់​ងារ Germain Toyota ។ ក្រុម​ហ៊ុន​​ក៏​​មិន​​បាន​​និយាយ​ពី​សេវាកម្ម​ជួស​ជុល​អំឡុងពេលប្រើរថយន្ត​នោះ​ដែរ។

ដូច្នេះគ្មានអ្វីអាចធានាថាម៉ូទ័រ ប្រអប់​លេខ និងថ្មត្រូវបានផ្លាស់ចេញដែរអត់ទេ។ ទោះជាយ៉ាងណា លោក Mark បាន​អោយ​ដឹង​ថា​រថយន្ត “គួរឱ្យ​ជឿ​ទុក​ចិត្ត” ព្រោះរថយន្តនេះពេញនិយមនៅសហរដ្ឋអាមេរិកណាស់។

រថយន្ត Highlander hybrid 2023 ដែលលោក Mark បានទទួលជាផលិតផលថ្មីបំផុតរបស់ Toyota ។ រថយន្តនេះមាន​ការ​រចនា​រូប​រាង​ស្អាត និងទាន់សម័យ គួបផ្សំជាមួយនឹងដំណើរការខ្លាំង និងលក្ខណៈពិសេស។

Toyota Highlander hybrid 2023 ត្រូវបានបំពាក់ដោយម៉ាស៊ីន I-4 2.5L ជាមួយនឹងម៉ូទ័រអេឡិចត្រិចពីរសម្រាប់កម្លាំង​សរុប ២៤៣ ភ្ជាប់​មក​ជា​មួយ​ការ​បញ្ជូនបន្តអថេរអគ្គិសនី (eCVT) និងប្រព័ន្ធបើកបរកង់បួន AWD ។

ជាក់ស្តែង ការដឹងគុណចំពោះអតិថិជនដែលប្រើរថយន្តឈានដល់ចម្ងាយ ១ លានម៉ាយនៅសហរដ្ឋអាមេរិក ដោយ​ជូន​រថយន្ត​ថ្មីមិនមែនជារឿងថ្មីនោះទេ។ មុននោះ ក្នុងឆ្នាំ ២០១៨ អតិថិជនស្រីម្នាក់ឈ្មោះ Farrah Haines បានក្លាយ​ជា​ម្ចាស់​រថយន្ត Hyundai Elantra 2013 បន្ទាប់​ពីប្រើប្រាស់បាន ៥ ឆ្នាំ។

អ្នកស្រី Farrah Haines ក៏ត្រូវបាន Hyundai ជូនរថយន្តថ្មីមួយ បន្ទាប់ពីរថយន្តរបស់គាត់ឈានដល់ចម្ងាយ ១ លានម៉ាយ។

លទ្ធផល Elantra បង្កការភ្ញាក់ផ្អើលដល់មនុស្សជាច្រើន និងរួមទាំងក្រុម Hyundai ជាន់ខ្ពស់។ យ៉ាង​ណា​មិញ បន្ទាប់​​ពី​​បញ្ជាក់​​​ពី​​ដំណើរ​​រឿង​ពិតប្រាកដ សាខា Hyundai នៅសហរដ្ឋអាមេរិកបានជូនអំណោយរថយន្ត Elantra ឆ្នាំ ២០១៩ ដល់​អតិថិជន​ស្រី​រូប​នេះ។

សាខា Hyundai នៅសហរដ្ឋអាមេរិកបានធ្វើជូនអ្នកស្រីនិមិត្តសញ្ញាផ្តាច់មុខ 1M មួយ (អក្សរកាត់ពាក្យ 1 Million – ១ លាន) ដើម្បី​បំពាក់​​លើ​ឧបករណ៍​​​វាស់​​ល្បឿន​​ដូច​ជាការបញ្ជាក់សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: