សិស្សប្រុសកូនកាត់ជប៉ុនម្នាក់មិនអាចចូលរួមពិធីចែកសញ្ញាបត្រព្រោះតែសក់ក្រង
នៅវិទ្យាល័យមួយក្នុងខេត្ត Hyogo ប្រទេសជប៉ុន បានបង្កមតិចម្រូងចម្រាសដោយមិនអនុញ្ញាតឱ្យសិស្សប្រុសម្នាក់ចូលរួមពិធីបញ្ចប់ការសិក្សាព្រោះតែសក់ក្រង។
សក់ក្រងរបស់សិស្សប្រុសបានធ្វើឱ្យសាលាមិនអនុញ្ញាតអោយប្អូនចូលរួមពិធីប្រគល់សញ្ញាបត្រ។ រូបភាព៖ Mainichi Shimbun
យោងតាម Mainichi Shimbun កាលពីថ្ងៃទី ២៩ ខែមីនា សិស្សប្រុសអាយុ ១៨ ឆ្នាំម្នាក់បាននិយាយថា ពិធីបញ្ចប់ការសិក្សាជាព្រឹត្តិការណ៍សំខាន់ ដូច្នេះប្អូនបានប្តូរម៉ូដសក់ក្រង ដើម្បីធ្វើអោយម៉ូដសក់រួញរបស់ខ្លួនមើលទៅសមរម្យ។
សិស្សប្រុសដឹងថា ម៉ូដសក់នេះមានប្រភពមកពីសហគមន៍ជនជាតិស្បែកខ្មៅសញ្ជាតិអាហ្វ្រិក។ ឪពុករបស់ប្អូនជាជនជាតិអាមេរិកសញ្ជាតិអាហ្វ្រិក និងម្តាយជាជនជាតិជប៉ុន។
ទោះជាយ៉ាងណា សាលាមិនអនុញ្ញាតឱ្យប្អូនទុកម៉ូដសក់នេះទេ ហើយសិស្សប្រុសរូបនេះត្រូវត្រឡប់ទៅផ្ទះវិញនៅពាក់កណ្តាលពិធីចែកសញ្ញាបត្រ។ ក្រោយមកទើបប្អូនទៅសាលាទទួលសញ្ញាបត្រ ប៉ុន្តែត្រូវគេនាំទៅបន្ទប់ដោយឡែកគ្មាននរណានៅទីនោះទេ។ គ្រូម្នាក់ថែមទាំងតាមមើលពេលប្អូនទៅបន្ទប់ទឹកទៀតផង។ ពេលកំពុងរង់ចាំមិត្តភក្តិរបស់ខ្លួនទទួលសញ្ញាបត្រ គ្រូម្នាក់បានស្នើឱ្យប្អូនចាកចេញពីសាលា។
សិស្សប្រុសបាននិយាយថា “ខ្ញុំមានការខកចិត្តយ៉ាងខ្លាំង ព្រោះមានអារម្មណ៍ដូចជាខ្លួនកំពុងត្រូវគេនិយាយថា៖ នេះមិនមែនជាថ្ងៃពិសេសរបស់ប្អូននោះទេ” ។ ម៉ូដសក់នេះជាតំណាងអោយដើមកំណើត និងវប្បធម៌របស់ឪពុកខ្ញុំក្នុងសហគមន៍ជនជាតិស្បែកខ្មៅ។
ឪពុកម្តាយរបស់ប្អូនប្រុសក៏មិនយល់ចំពោះសកម្មភាពរបស់សាលាផងដែរ។ នាយករងបានប្រាប់ពួកគេថា កូនប្រុសរបស់ពួកគេមិនអាចចូលរួមពិធីព្រោះតែម៉ូដសក់ ដោយសង្កត់ធ្ងន់ម្តងហើយម្តងទៀតថាជាបទប្បញ្ញត្តិ។
សក់រួញរបស់សិស្សប្រុស (ស្តាំ) និងក្រោយពេលក្រង។ រូបភាព៖ Mainichi Shimbun
បទប្បញ្ញត្តិរបស់សាលាមិនអនុញ្ញាតអោយ “ធ្វើតាមការពេញនិយមនោះទេ ប៉ុន្តែត្រូវស្អាតបាត និងស័ក្តិសមជាសិស្សវិទ្យាល័យ” ។ សាលាហាមមិនអោយលាបពណ៌សក់ ឬផ្លុំសក់បង្កើតម៉ូដសក់ ប៉ុន្តែមិនបានកំណត់ការក្រងសក់ឡើយ។
នៅពេលដែលយកព័ត៌មានសាកសួរ នាយករងគ្រាន់តែឆ្លើយថា “ចំណុចនេះខុសនឹងអ្វីដែលយើងកំពុងបង្រៀន” ។
បើតាម Japan Times បានអោយដឹង ពិធីប្រគល់សញ្ញាបត្រប្រារព្ធឡើងនៅថ្ងៃទី ២៧ ខែកុម្ភៈ ចំណែកភាគីសាលានិយាយថា សិស្សប្រុសខាងលើមិនបានពន្យល់ពីដើមកំណើតរបស់ប្អូន និងមូលហេតុក្រងសក់បែបនេះឡើយ។
ប្រភព៖ Japan Times