ករណី​លិច​ទូក​​ទេស​ចរណ៍​​នៅ Kyoto មនុស្ស​ម្នាក់​បាត់​បង់​ជីវិត

ករណីទូកទេសចរណ៍ដឹកអ្នកដំណើរ ២៩ នាក់បានក្រឡាប់នៅទន្លេមួយក្នុងខេត្ត Kyoto ភាគខាងលិចប្រទេស​ជប៉ុន ដែល​​បណ្តាល​អោយ​សមាជិក​នាវិក​ម្នាក់​ស្លាប់ និង​ម្នាក់​បាត់​ខ្លួន។

ប៉ូលិស និងភ្នាក់ងារពន្លត់​អគ្គិភ័យ​បាន​អោយដឹងថា សរុបអ្នកដំណើរចំនួន ២៥ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ បន្ទាប់​ពី​​ទូក​​បាន​​ក្រឡាប់​ពេល​កំពុង​ធ្វើ​ដំណើរ​តាមដងទន្លេ Hozu ទីក្រុង Kameoka កាលពីថ្ងៃអង្គារ។

ក្រុមមន្ត្រីបាននិយាយថា សមាជិកនាវិកម្នាក់ក្នុងចំណោមនាវិកទាំង ៤ នាក់ លោក Tanaka Saburo អាយុ ៥១ ឆ្នាំបាន​បាត់​បង់​ជីវិត និង​មនុស្ស​ម្នាក់​ទៀត​វ័យ ៤០ ឆ្នាំត្រូវបានបាត់ខ្លួន។

ពួកគេនិយាយថា អ្នកដំណើរស្រីដែលមានអាយុពី ១៣ ដល់ ៥៤ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសាររងរបួសស្រាល និង​ស្ថាន​ភាព​ដូច​ជា​ចុះ​កម្តៅ​កម្រិត​ស្រាល។

ក្រុមហ៊ុនប្រតិបត្តិការទូកបានអោយដឹងថា នៅលើទូកសរុបមានមនុស្សចំនួន ២៩ នាក់ ក្នុងនោះមានក្មេង ៣ នាក់ បាន​ធ្លាក់​ចូល​ទន្លេ​ពេល​ទូក​ក្រឡាប់។

ការជិះទូកកំសាន្តមើលទេសភាពបែបនេះនិយមខ្លាំងណាស់ ក្រុមនាវិកចែវទូក និងប្រើឫស្សីសម្រាប់កាច់ចង្កូត​តាម​​ដង​​ទន្លេ។

ក្រុមហ៊ុនបានអោយដឹងថា ប្រហែល ១៥ នាទីបន្ទាប់ពីចេញដំណើរ ទូកបុក​ផ្ទាំង​ថ្មមួយ ហើយ​ក្រឡាប់​ដោយ​សារ​កំហុស​​​របស់​​​នាវិក​​ម្នាក់។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: